ដានីយ៉ែល 8:26ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦និមិត្តអំពីល្ងាច និងព្រឹកដែលបានប្រាប់មកនោះពិតប្រាកដមែន តែឥឡូវនេះ ត្រូវបិទនិមិត្តនេះទុកសិន ដ្បិតគឺសម្រាប់ពេលដ៏យូរលង់នៅខាងមុខ»។ សូមមើលជំពូក |
ឥឡូវនេះ ខ្ញុំនឹងបង្ហាញសេចក្ដីពិតប្រាប់លោក។ មើល៍ ស្តេចបីអង្គទៀតនឹងឡើងសោយរាជ្យនៅស្រុកពើស៊ី។ ស្តេចទីបួននឹងមានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀតទាំងអស់ ហើយពេលស្ដេចនោះមានអំណាចខ្លាំងដោយសារមានទ្រព្យសម្បត្តិច្រើន ទ្រង់នឹងធ្វើឲ្យមនុស្សទាំងអស់ងើបឡើង ទាស់នឹងអាណាចក្រក្រិក។