Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ដានី‌យ៉ែល 8:21

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពពែ​ឈ្មោល​ដែល​មាន​រោម​ស្រមូវ គឺ​ស្តេច​សាសន៍​ក្រិក ហើយ​ស្នែង​មួយ​ធំ​នៅ​ចន្លោះ​ភ្នែក​ទាំង​ពីរ គឺ​ស្តេច​ទីមួយ។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​មាន​ប្រសាសន៍​ថា៖ «តើ​លោក​ដឹង​ឬទេ ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មករក​លោក? តែ​ឥឡូវ​នេះ ខ្ញុំ​នឹង​ត្រឡប់​ទៅប្រ​យុទ្ធ​នឹង​ម្ចាស់​នៃ​នគរ​ពើស៊ី​វិញ ហើយ​ពេល​ខ្ញុំ​ចេញ​ទៅ នោះ​ម្ចាស់​នៃ​នគរ​ក្រិក​នឹង​មក​ដល់។

ឥឡូវ​នេះ ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​ពិត​ប្រាប់​លោក។ មើល៍ ស្តេច​បី​អង្គ​ទៀត​នឹង​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​ពើស៊ី។ ស្តេច​ទី​បួន​នឹង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ស្ដេច​ឯ​ទៀត​ទាំង​អស់ ហើយ​ពេល​ស្ដេច​នោះ​មាន​អំណាច​ខ្លាំង​ដោយ‌សារ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ងើប​ឡើង ទាស់​នឹង​អាណា‌ចក្រ​ក្រិក។

ពេល​នោះ នឹង​មាន​ស្តេច​ខ្លាំង​ពូកែ​មួយ​អង្គ​ឡើង​សោយ‌រាជ្យ ជា​ស្តេច​ដែល​នឹង​គ្រប់‌គ្រង​ដោយ​ឫទ្ធិ​អំណាច​ជា​ខ្លាំង ហើយ​ធ្វើ​តាម​តែ​អំពើ​ចិត្ត។

បន្ទាប់​ពី​ព្រះ‌ករុណា​ទៅ នោះ​នឹង​មាន​រាជ្យ​មួយ​ទៀតកើត​ឡើង ដែល​ខ្សោយ​ជាង​ព្រះ​ករុណា ហើយ​ក៏​នៅ​មាន​រាជ្យ​មួយ​ទៀត ជា​រាជ្យ​ទី​បី​ដែល​ជា​លង្ហិន រាជ្យ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែន‌ដី​ទាំង​មូល។

ក្រោយ​មក ខ្ញុំ​សម្លឹង​មើល​ទៅ ឃើញ​សត្វ​មួយ​ទៀត​មាន​សណ្ឋាន​ជា​ខ្លា​រខិន នៅ​លើ​ខ្នង​វា​មាន​ស្លាប​បួន ជា​ស្លាប​សត្វ​ហើរ វា​មាន​ក្បាល​បួន​ដែរ ហើយ​គេ​ឲ្យ​អំណាច​គ្រប់‌គ្រង​ដល់​វា។

ឯ​ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​លោក​បាន​ឃើញ គឺ​ជា​ស្តេច​សាសន៍​មេឌី និង​ស្តេច​សាសន៍​ពើស៊ី។

ចំណែកឯ​ស្នែង​ដែល​បាក់ ហើយ​មាន​ស្នែង​បួន​ដុះ​ឡើង​ជំនួស គឺ​ជា​នគរ​បួន​ដែល​នឹង​កើត​ឡើងពី​សាសន៍​នោះ តែ​មិន​មាន​អំណាច​ដូច​ស្តេច​មុន​ទេ។

ដ្បិត​យើង​បានលើក​យូដា​ដូច​ជា​ធ្នូ ហើយ​ដាក់​អេប្រាអិម​នៅ​ធ្នូ យើង​ទុក​ដូច​ជា​ព្រួញ ឱ​ស៊ីយ៉ូន​អើយ យើង​នឹង​ដាស់‌តឿន​កូន​ប្រុស​របស់​អ្នក ឲ្យ​ទាស់​នឹង​កូន​ប្រុស​របស់​សាសន៍​ក្រិក ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​ដូច​ជា​ដាវ​របស់​មនុស្ស​ខ្លាំង​ពូកែ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម