ដានីយ៉ែល 8:17ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ លោកក៏ចូលមកជិតកន្លែងដែលខ្ញុំឈរ ហើយពេលលោកចូលមកដល់ ខ្ញុំក៏ភ័យញ័រ រួចក្រាបចុះមុខដល់ដី។ ប៉ុន្ដែ លោកពោលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរយល់ចុះ ដ្បិតនិមិត្តនេះសម្រាប់គ្រាចុងបំផុត»។ សូមមើលជំពូក |
ស្ដេចនោះនឹងតាំងសញ្ញាមួយយ៉ាងមុតមាំជាមួយមនុស្សជាច្រើនរយៈពេលមួយអាទិត្យ ហើយរយៈពេលកន្លះអាទិត្យ ស្ដេចនឹងបញ្ឈប់លែងឲ្យមានការថ្វាយយញ្ញបូជា និងតង្វាយទៀត ហើយនៅកន្លែងរបស់គេ នឹងកើតមានអំពើគួរស្អប់ខ្ពើមដែលបំផ្លាញ រហូតទាល់តែចុងបំផុតដូចបានកំណត់ទុកនោះ ធ្លាក់ទៅលើមេបំផ្លាញវិញ»។