ដានីយ៉ែល 6:6ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលនោះ ពួកអធិបតី និងពួកនាយកទាំងនោះ ក៏បានលើកគ្នាចូលទៅគាល់ស្តេច ហើយទូលថា៖ «បពិត្រព្រះរាជាដារីយុស សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! សូមមើលជំពូក |
រីឯព្រះមហាក្សត្រិយានី កាលព្រះនាងបានឮរាជឱង្ការរបស់ស្តេច និងពួកសេនាបតី ទ្រង់ក៏យាងចូលមកក្នុងសាលជប់លៀង។ ព្រះនាងមានរាជសវនីយ៍ថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! សូមព្រះករុណាកុំតក់ស្លុត ហើយមានព្រះភក្ត្រស្លេកស្លាំងដូច្នេះឡើយ។