Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ដានី‌យ៉ែល 2:7

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​គេ​ទូល​ឆ្លើយ​ម្ដង​ទៀត​ថា៖ «សូម​ព្រះ‌ករុណា​ប្រាប់​សុបិន​នោះ​មក​យើង​ខ្ញុំ ជា​បាវ​បម្រើ​ចុះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ​ករុណា»។

សូមមើលជំពូក ចម្លង

5 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​អ្នក​គ្រប់‌គ្រង​កើត​មាន​ចិត្ត​មួម៉ៅ​នឹង​ឯង នោះ​កុំ​ថយ​ចេញ​ពី​ទីកន្លែង​របស់​ឯង​ឡើយ ព្រោះ​ការ​សម្លូត​រមែង​រម្ងាប់​ទោស​យ៉ាង​ធំ។

ដូច្នេះ ពួក​ខាល់ដេ​ទូល​ស្តេច​វិញ (ជា​ភាសា​អារ៉ាម) ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! សូម​ព្រះ​ករុណា​ប្រាប់​ពី​សុបិន​នោះ​មក​យើង​ខ្ញុំ ជា​បាវ​បម្រើ​ចុះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ​ករុណា»។

ស្ដេច​តប​ថា៖ «យើង​ដឹង​ច្បាស់​ហើយ​ថា អ្នក​រាល់​គ្នា​ចង់​ពន្យា​ពេល ព្រោះ​អ្នក​រាល់​គ្នា​ឃើញ​ថា យើង​បាន​សម្រេច​ចិត្ត​យ៉ាង​មុត​មាំ​ទៅ​ហើយ

ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​សុបិន​នោះ​ដល់​យើង​ទេ នោះ​មាន​ទោស​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​បង្កើត​ពាក្យ​ភូត​ភរ ហើយ​ឆ​បោក​សម្រាប់​ឆ្លើយ​មក​យើង ចាំ​ទម្រាំ​តែ​ពេល​វេលា​ផ្លាស់​ប្ដូរ។ ដូច្នេះ ចូរ​ប្រាប់​សុបិន​នោះ​ឲ្យ​យើង​ដឹង នោះ​យើង​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​អាច​កាត់​ស្រាយ​ប្រាប់​យើង​បាន»។

ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​គ្រូ​ទាយ​ក៏​ចូល​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិនអាច​កាត់​ស្រាយ​សុបិន​នោះ​ប្រាប់​យើង​បាន​ឡើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម