Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ដានី‌យ៉ែល 2:41

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ការ​ដែល​ព្រះ​ករុណា​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​ពី​ដីឥដ្ឋ​របស់​ជាង​ស្មូន ហើយ​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដែក​វិញ នោះ​គឺ​ថា រាជ្យ​នោះ​នឹង​បែក​ចេញ​ពី​គ្នា តែ​ក្នុង​រាជ្យ​នោះ ផ្នែក​ខ្លះ​នឹង​រឹង​មាំ​ដូច​ដែក ដ្បិត​ព្រះ​ករុណា​បាន​ឃើញ​ដែក​លាយ​ជា‌មួយ​ដី​ឥដ្ឋ។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក​នឹង​មាន​រាជ្យ​ទី​បួន រឹង​មាំ​ដូច​ដែក ព្រោះ​ដែក​បំបែក​បំបាក់​អ្វីៗ​ទាំង​អស់​ឲ្យ​បែក​បាក់​ខ្ទេច‌ខ្ទី​យ៉ាង​ណា រាជ្យ​នោះ​ក៏​នឹង​បំបែក​បំបាក់​អ្វីៗ​ទាំង​អស់​នោះ ឲ្យ​បែក​បាក់​ខ្ទេច​ខ្ទី​យ៉ាង​នោះ​ដែរ។

ចំណែក​ឯ​ម្រាម​ជើង​ដែល​មួយ​ផ្នែក​ធ្វើ​ពី​ដែក ហើយ​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ​យ៉ាង​ណា រាជ្យ​នោះ​ក៏​នឹង​មាន​កម្លាំង​មួយ​ផ្នែក ហើយ​ផុយ​ស្រួយ​មួយ​ផ្នែក​យ៉ាង​នោះ​ដែរ។

ឯ​ស្នែង​ទាំង​ដប់ គឺ​នឹង​មាន​ស្តេច​ដប់​អង្គ​កើត​ឡើង​ពី​នគរ​នោះ ហើយ​ក្រោយ​មក នឹង​មាន​មួយ​អង្គ​ទៀត​កើត​ឡើង ស្ដេច​នេះ​ប្លែក​ពី​ស្តេច​មុនៗ ក៏​នឹង​ទម្លាក់​ស្តេច​បី​អង្គ​នោះ​ចោល។

ក្រោយ​មក ក្នុង​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​សត្វ​ទី​បួន ដែល​គួរ​ស្បើម គួរ​ស្ញែង​ខ្លាច ហើយ​មាន​កម្លាំង​យ៉ាង​ក្រៃ‌លែង មាន​ធ្មេញ​ដែក​ធំៗ វា​ត្របាក់​លេប វា​កិន​កម្ទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង។ សត្វ​នោះ​ប្លែក​ពី​សត្វ​មុនៗ​អស់​ទាំង គឺ​វា​ក៏​មាន​ស្នែង​ដប់។

មាន​ទី​សម្គាល់​មួយ​ទៀត​លេច​មក​នៅ​លើ​មេឃ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ​សម្បុរ​ក្រហម មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​មកុដ​ប្រាំពីរ។

បន្ទាប់​មក ខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ​ឡើង​ចេញ​ពី​សមុទ្រ​មក មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំពីរ នៅ​លើ​ស្នែង​វា មាន​មកុដ​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំពីរ មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ។

ស្នែង​ដប់​ដែល​អ្នក​ឃើញ គឺ​ជា​ស្តេច​ដប់​អង្គ ដែល​មិន​ទាន់​ទទួល​រាជ្យ​នៅ​ឡើយ តែ​ស្ដេច​ទាំង​នោះ​ត្រូវ​ទទួល​អំណាច​ជា​ស្តេច​រយៈ​ពេល​មួយ​ម៉ោង រួម​ជា​មួយ​សត្វ​នោះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម