Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ដានី‌យ៉ែល 11:38

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​ប៉ុន្ដែ ស្ដេច​នោះ​នឹង​គោរព​ព្រះដែល​ការ​ពារ​បន្ទាយ ជា​ព្រះ​មួយ​ដែល​អយ្យកោ​របស់​ស្ដេច​មិន​បាន​ស្គាល់ ហើយ​ស្ដេច​យក​មាស ប្រាក់ និង​ត្បូង​មាន​តម្លៃ ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទៅ​ថ្វាយ។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ដែល​ឆ្លាក់​ធ្វើ​រូប​ព្រះ គឺ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ចូល​ចិត្ត​នោះ ក៏​គ្មាន​ប្រយោជន៍​ដូច​គ្នា។ ស្មរ​បន្ទាល់​របស់​គេ​មើល​មិន​ឃើញ ក៏​មិន​ដឹង​អ្វី​ផង ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​ខ្មាស។

ស្ដេច​នោះ​នឹង​មិន​យោគ​យល់​ដល់​ពួក​ព្រះ​នៃ​អយ្យកោ​របស់​ខ្លួន​ឡើយ ក៏​មិន​យោគ​យល់​ដល់ព្រះ​ដែល​ពួក​ស្ដ្រី​ស្រឡាញ់​ដែរ។ ស្ដេច​មិន​យោគ​យល់​ដល់​ព្រះ​ណា​ឡើយ ដ្បិត​ទ្រង់​នឹង​តម្កើង​ខ្លួន​ឯង​ជា​ធំ​លើស​អ្វីៗ​ទាំង​អស់។

ស្ដេច​នឹង​វាយ​ទី​តាំង​ដ៏​រឹង​មាំ‌របស់​សាសន៍​នានា ដោយ​ពឹង​ផ្អែក​ព្រះ​បរទេស ឯ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ខ្លួន ស្ដេច​នឹង​លើក​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ ហើយ​តាំង​ឲ្យ​គេ​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ដី​ឲ្យ​ជា​រង្វាន់​ទៀត​ផង»។

នៅ​គ្រា​នោះ នឹង​មាន​លំពង់​មួយ​ពន្លក​ចេញ​ពី​វង្ស​ត្រកូល​របស់​នាង ហើយ​ស្នង​រាជ្យ​ជំនួស​បិតា។ ស្តេច​នោះ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ពល​ទ័ព ហើយ​វាយ​លុក​បន្ទាយ​របស់​ស្ដេច​ខាង​ត្បូង ក៏​ត​យុទ្ធ​នឹង​គេ ហើយ​មាន​ជ័យ​ជម្នះ។

ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ អ្នក​ខ្លះ​នឹង​ងាក​ចេញ​ពី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្ដី​បង្រៀន​របស់​អារក្ស

ទំនិញ​ទាំង​នោះ គឺ​មាស ប្រាក់ ត្បូង​មាន​តម្លៃ កែវ​មុក្តា សំពត់​ទេស​ឯក សំពត់​ពណ៌​ស្វាយ សំពត់​សូត្រ សំពត់​ពណ៌​ក្រហម ឈើ​ក្រអូប​គ្រប់​យ៉ាង អស់​ទាំង​គ្រឿង​ធ្វើ​ពី​ភ្លុក ហើយ​ពី​ឈើ​មាន​តម្លៃ ពី​លង្ហិន ពី​ដែក និង​ពី​ថ្ម​កែវ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម