ដានីយ៉ែល 11:35ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ក្នុងចំណោមអ្នកដែលមានប្រាជ្ញា នឹងមានខ្លះដួល ដើម្បីឲ្យគេបានបន្សុទ្ធ ឲ្យបានស្អាតបរិសុទ្ធ ហើយឲ្យបានសស្គុស រហូតដល់គ្រាចុងក្រោយ ដ្បិតគ្រានោះ ត្រូវតែមកដល់តាមពេលកំណត់។ សូមមើលជំពូក |
ស្ដេចនោះនឹងតាំងសញ្ញាមួយយ៉ាងមុតមាំជាមួយមនុស្សជាច្រើនរយៈពេលមួយអាទិត្យ ហើយរយៈពេលកន្លះអាទិត្យ ស្ដេចនឹងបញ្ឈប់លែងឲ្យមានការថ្វាយយញ្ញបូជា និងតង្វាយទៀត ហើយនៅកន្លែងរបស់គេ នឹងកើតមានអំពើគួរស្អប់ខ្ពើមដែលបំផ្លាញ រហូតទាល់តែចុងបំផុតដូចបានកំណត់ទុកនោះ ធ្លាក់ទៅលើមេបំផ្លាញវិញ»។