Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ដានី‌យ៉ែល 11:29

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ដល់​ពេល​កំណត់ ស្ដេច​នឹង​ត្រឡប់​ចូល​មក​អា‌ណា‌ចក្រ​ខាង​ត្បូង​ទៀត តែ​លើក​នេះមិន​ដូច​ពី​មុន​ទេ

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ទ្វារ​ក្រុង​អើយ ចូរ​ស្រែក​ទ្រហោ ឱ​ទី​ក្រុង​អើយ ចូរ​ស្រែក​យំ​ចុះ ឱ​ស្រុក​ភីលី‌ស្ទីន​អើយ អ្នក​ត្រូវ​រលាយ​ទាំង​អស់​ហើយ ដ្បិត​មាន​ផ្សែង​ចេញ​មក​ពី​ទិស​ខាង​ជើង ឥត​មាន​អ្នក​ណា​មួយ​ក្នុង​កង‌ទ័ព​របស់​គេ ដែល​តាម​គ្នា​មិន​ទាន់​ឡើយ។

នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ​បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី នោះ​មាន​ព្រះ​បន្ទូល​មួយ​បើក​សម្ដែង​ឲ្យ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ថា បេលថិ‌ស្សាសារ បាន​យល់។ ព្រះ​បន្ទូល​នោះ​ជា​សេចក្ដី​ពិត គឺ​ជា​ជម្លោះ​មួយ​យ៉ាង​ធំ។ លោក​ពិចា‌រណា​ព្រះ​បន្ទូល​នោះ ហើយ​ក៏​យល់​អត្ថន័យ​ក្នុង​និមិត្ត។

ក្រោយ​ពី​គេ​បាន​ចង​សម្ព័ន្ធ​មិត្ត​ជា‌មួយ​ហើយ ស្ដេច​នោះ​នឹង​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ហើយ​មាន​អំណាច​កាន់​តែ​ខ្លាំង ដោយ​សារ​មនុស្ស​មួយ​ចំនួន​តូច។

ស្ដេច​នឹង​ដាស់​កម្លាំង និង​សេចក្ដី​អង់‌អាច​របស់​ខ្លួន​ទាស់​នឹង​ស្តេច​ខាង​ត្បូង ដោយ​លើក​ទ័ព​យ៉ាង​ច្រើន ហើយ​ស្តេច​ខាង​ត្បូង​នឹង​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ ហើយ​ខ្លាំង​ពូកែ​មក​តទល់ តែ​មិន​អាច​ទប់‌ទល់​បាន​ឡើយ ដ្បិត​ទ្រង់​ចាញ់​ល្បិច​កិច្ច‌កល​របស់​ស្ដេច​ខាង​ជើង។

បន្ទាប់​មក ស្ដេច​ខាង​ជើង​នឹង​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ទាំង​នាំ​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ជា‌មួយ តែ​ស្ដេច​កើត​មាន​ចិត្ត​ទាស់​ប្រឆាំង​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ក៏​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត រួច​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ។

ដ្បិត​នឹង​មាន​នាវា​ពី​ស្រុក​គីទីម​មក​ទាស់​នឹង​ស្ដេច ធ្វើ​ឲ្យ​ស្ដេច​ធ្លាក់​ចិត្ត ហើយ​ដក​ថយ ស្ដេច​នឹង​ក្រេវ​ក្រោធ​ជា​ខ្លាំង រួច​សម្ដែង​កំហឹង​ទាស់​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ។ ស្ដេច​នឹង​ត្រឡប់​មក​វិញ ហើយ​រួម​គំនិត​ជា‌មួយ​អស់​អ្នក​ដែល​ក្បត់​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ។

លោក​ពោល​ថា៖ «មើល៍ ខ្ញុំ​នឹង​ឲ្យ​លោក​ដឹង​ពី​ហេតុ​ការណ៍​ដែល​ត្រូវ​កើត​មាន​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ ដ្បិត​និមិត្ត​នេះ​សំដៅ​ទៅ​គ្រា​ចុង​ក្រោយ។

ព្រះ‌អង្គ​បាន​បង្កើត​មនុស្ស​គ្រប់​ជាតិ​សាសន៍​ពី​មនុស្ស​តែ​ម្នាក់ ឲ្យ​រស់​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សម្រេច​កំណត់​ពេល​វេលា តាម​រដូវ​កាល និង​ព្រំ​ដែន​ទី​លំនៅ​របស់​គេ

តែ​កូន​នោះ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​គ្រង​របស់​អ្នក​ថែរក្សា និង​អ្នក​មើល​ខុស​ត្រូវ រហូត​ដល់​ពេល​ដែល​ឪពុក​បាន​កំណត់។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម