អស់អ្នកដែលបរិភោគអាហាររបស់ស្ដេចនឹងបំផ្លាញស្ដេច កងទ័ពរបស់ស្ដេចនឹងត្រូវខ្ចាត់ខ្ចាយ ហើយទាហានជាច្រើននឹងត្រូវដួលស្លាប់។
លោកក៏ចេញពីអេលីសេ ត្រឡប់ទៅជួបព្រះបាទបេន-ហាដាដ ជាចៅហ្វាយវិញ។ ស្ដេចសួរគាត់ថា៖ «តើអេលីសេបានប្រាប់អ្នកយ៉ាងដូចម្តេច?» រួចលោកទូលទ្រង់ថា៖ «លោកបានប្រាប់ទូលបង្គំថា ទ្រង់នឹងបានជាយ៉ាងពិតប្រាកដ»។
សូម្បីតែមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយបានបរិភោគអាហាររបស់ទូលបង្គំ ក៏បានលើកកែងជើងទាស់នឹងទូលបង្គំដែរ ។
ពួកកូនរបស់ស្តេចនោះនឹងនាំគ្នាធ្វើសង្គ្រាម ដោយប្រមូលកម្លាំងទ័ពយ៉ាងច្រើនឥតឧបមា។ កងទ័ពនោះនឹងចេញទៅដូចទឹកជំនន់ ហើយក៏ចេះតែច្បាំងតាមផ្លូវ រហូតដល់បន្ទាយរបស់សត្រូវ។
កងទ័ពដ៏ខ្លាំងពូកែនឹងត្រូវចុះចាញ់ ហើយបាក់បែកអស់រលីងនៅចំពោះស្ដេចនោះ សូម្បីសម្ដេចសង្ឃនៃសេចក្ដីសញ្ញាផង។
នៅគ្រាចុងក្រោយ ស្តេចខាងត្បូងនឹងប្រយុទ្ធនឹងស្ដេចខាងជើង តែស្តេចខាងជើងនឹងវាយសម្រុកមកលើស្ដេចខាងត្បូងដូចខ្យល់កួច មានទាំងរទេះចម្បាំង ពលសេះ និងនាវាជាច្រើន។ ស្ដេចនោះនឹងវាយលុកចូលទៅក្នុងស្រុកនានា ហើយវាយឆ្លងកាត់ដូចទឹកជន់។
ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អ្នកដែលលូកដៃទៅក្នុងចានជាមួយខ្ញុំ អ្នកនោះឯងនឹងក្បត់ខ្ញុំ ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលជ្រលក់នំប៉័ងក្នុងចានជាមួយខ្ញុំ។
ខ្ញុំមិនមែននិយាយពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អ្នកដែលខ្ញុំបានជ្រើសរើស ប៉ុន្តែ ត្រូវតែបានសម្រេចតាមបទគម្ពីរដែលថា "អ្នកដែលបរិភោគនំបុ័ងជាមួយខ្ញុំ បានលើកកែងជើងទាស់នឹងខ្ញុំ" ។