ដានីយ៉ែល 11:18ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលនោះ ស្ដេចក៏បែរព្រះភក្ត្រទៅរកកោះនានា ហើយចាប់យកបានជាច្រើន តែនឹងមានមេទ័ពម្នាក់មកបញ្ចប់សេចក្ដីព្រហើនរបស់ស្ដេច អើ លោកនឹងធ្វើឲ្យស្ដេចអាម៉ាស់ ដោយសារសេចក្ដីព្រហើនរបស់ខ្លួន។ សូមមើលជំពូក |
យើងនឹងដាក់ទីសម្គាល់មួយនៅកណ្ដាលពួកគេ ហើយចាត់ពួកគេខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញបាញ់ធ្នូ ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិយសរបស់យើង ឬឃើញសិរីល្អរបស់យើងនៅឡើយ។ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់យើង នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន។