ដានីយ៉ែល 11:15ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលនោះ ស្តេចខាងជើងនឹងចូលមក លើកដីព័ទ្ធជុំវិញ ហើយចាប់យកទីក្រុងដែលមានកំផែងយ៉ាងរឹងមាំ ឯកងទ័ពរបស់ស្ដេចខាងត្បូងមិនអាចទប់ទល់បានទេ សូម្បីតែទ័ពពិសេសរបស់ស្តេច ក៏មិនអាចទប់បានដែរ ដ្បិតនឹងគ្មានកម្លាំងទប់ទល់ឡើយ។ សូមមើលជំពូក |
លុះប៉ុន្មានឆ្នាំក្រោយមក គេនឹងចងសម្ពន្ធមិត្តជាមួយគ្នា ហើយបុត្រីរបស់ស្តេចខាងត្បូង នឹងទៅជួបស្តេចខាងជើង ដើម្បីអនុម័តកិច្ចព្រមព្រៀង។ ប៉ុន្ដែ នាងរក្សាអំណាចមិនបានយូរទេ ហើយរាជវង្សរបស់ស្ដេចខាងត្បូងក៏មិនស្ថិតស្ថេរដែរ។ នាងនឹងត្រូវគេលើកចោល គឺទាំងនាង ទាំងពួកអ្នកដែលហែហមនាង ទាំងបិតាដែលបង្កើតនាង និងអ្នកដែលបានគាំទ្រនាងដែរ។