«រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះបាទដារីយុស ជាសាសន៍មេឌី ខ្ញុំបានឈរជាមួយមីកែល ដើម្បីជួយគាំទ្រ ហើយចម្រើនកម្លាំងលោក។
ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច!
ពេលនោះ លោកម្នាក់មានភាពដូចមនុស្ស បានពាល់ខ្ញុំម្ដងទៀត ហើយធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ។
ហើយព្រះបាទដារីយុស ជាសាសន៍មេឌី ដែលមានព្រះជន្មប្រមាណហុកសិបពីរព្រះវស្សា បានឡើងស្នងរាជ្យ។
ព្រះបាទដារីយុសសព្វព្រះហឫទ័យតែងតាំងពួកនាយកមួយរយម្ភៃរូប ឲ្យគ្រប់គ្រងលើនគរ គឺឲ្យនៅពាសពេញនគរទាំងមូល
នៅឆ្នាំដំបូង ក្នុងរជ្ជកាលព្រះបាទដារីយុស ជាបុត្រាព្រះបាទអ័ហាស៊ូរុស ជាសាសន៍មេឌី ដែលគេបានតាំងឡើងជាស្តេចគ្រប់គ្រងលើអាណាចក្ររបស់ពួកខាល់ដេ
ទាំងពង្រឹងពួកសិស្សឲ្យមានចិត្តមាំមួន ហើយលើកទឹកចិត្តគេឲ្យខ្ជាប់ខ្ជួនក្នុងជំនឿ ដោយពាក្យថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះ»។