ដានីយ៉ែល 10:17ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ធ្វើដូចម្តេចឲ្យខ្ញុំ ជាបាវបម្រើលោកម្ចាស់ ហ៊ាននិយាយនឹងលោកម្ចាស់បាន ដ្បិតឥឡូវនេះ ខ្ញុំគ្មានកម្លាំងកំហែងទេ ក៏គ្មានដង្ហើមសល់នៅដែរ»។ សូមមើលជំពូក |
ពេលនោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ ក៏មានចិត្តតក់ស្លុតមួយសម្ទុះ។ គំនិតរបស់លោកធ្វើឲ្យលោកភ័យរន្ធត់ តែស្ដេចមានរាជឱង្ការថា៖ «បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីកាត់ស្រាយនាំឲ្យអ្នកភ័យរន្ធត់ឡើយ»។ បេលថិស្សាសារទូលតបថា៖ «បពិត្រព្រះអម្ចាស់នៃទូលបង្គំ សូមឲ្យសុបិននេះធ្លាក់ទៅលើអស់អ្នកដែលស្អប់ព្រះកុរណា ហើយសេចក្ដីកាត់ស្រាយធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណាវិញ!