ដានីយ៉ែល 1:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះប្រោសប្រទានឲ្យចៅហ្វាយលើពួកមហាតលិក មានចិត្តសន្ដោស និងសេចក្ដីអាណិតអាសូរដល់ដានីយ៉ែល។ សូមមើលជំពូក |
ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ និងពាក្យអធិស្ឋានរបស់ពួកអ្នកបម្រើព្រះអង្គ ដែលពេញចិត្តនឹងកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ។ សូមប្រោសប្រទានឲ្យទូលបង្គំមានជោគជ័យនៅថ្ងៃនេះ ហើយសូមប្រោសមេត្តាដល់ទូលបង្គំ នៅចំពោះមនុស្សនេះផង»។ នៅគ្រានោះ ខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច។
នាងជាទីពេញចិត្តដល់លោកណាស់ លោកក៏មានចិត្តសន្ដោសចំពោះនាង ហើយចែកគ្រឿងសម្អាងឲ្យនាងតាក់តែងកាយ និងចំណែកអាហាររបស់នាងយ៉ាងប្រញាប់ ព្រមទាំងយកស្ត្រីក្រមុំប្រាំពីរនាក់ពីដំណាក់របស់ស្ដេច ឲ្យមកបម្រើនាង ហើយលោកក៏នាំនាង និងស្ត្រីបម្រើទាំងនោះ ទៅដាក់ក្នុងបន្ទប់ល្អបំផុត ក្នុងវិមានស្ត្រី។
ឯចៅហ្វាយលើពួកមហាតលិកពោលទៅកាន់ដានីយ៉ែលថា៖ «ខ្ញុំខ្លាចព្រះករុណា ជាព្រះអម្ចាស់នៃខ្ញុំ ដែលទ្រង់បានតម្រូវអាហារ និងភេសជ្ជៈសម្រាប់អ្នកណាស់ ដ្បិតហេតុអ្វីក៏ចង់ឲ្យស្ដេចទតឃើញមុខអ្នករាល់គ្នាអាក្រក់ ជាងយុវជនឯទៀតៗដែលស្រករនឹងអ្នក? យ៉ាងនោះ អ្នកនឹងធ្វើឲ្យខ្ញុំប្រថុយក្បាលចំពោះស្តេចហើយ»។