Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 9:6

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ មាន​អ្នក​ខ្លះ​ដែល​ត្រូវ​សៅ‌ហ្មង​ដោយ​បាន​ប៉ះ​ពាល់​សាក‌សព ហើយ​គេ​មិន​អាច​ប្រារព្ធ​ពិធី​បុណ្យ​រំលង​នៅ​ថ្ងៃ​នោះ​បាន។ គេ​ចូល​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អើរ៉ុន​នៅ​ថ្ងៃ​នោះ

សូមមើលជំពូក ចម្លង

16 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ម៉ូសេ​ឆ្លើយ​ទៅ​ឪពុក​ក្មេក​ថា៖ «ព្រោះ​គេ​មក​រក​ខ្ញុំ ដើម្បី​ទូល​សួរ​ព្រះ។

ឥឡូវ​នេះ ចូរ​ស្តាប់​ពុក​សិន ពុក​នឹង​ទូន្មាន​កូន ក៏​សូម​ឲ្យ​ព្រះ​គង់​ជា‌មួយ​កូន​ផង! កូន​ត្រូវ​ធ្វើ​ជា​តំណាង​ឲ្យ​ប្រជា‌ជន​នៅ​ចំពោះ​ព្រះ ហើយ​យក​រឿង​របស់​គេ​ទៅ​ទូល​ថ្វាយ​ព្រះ

អ្នក​ទាំង​នោះ​‌កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា ឯ​រឿង‌រ៉ាវ​ណា​ពិបាកៗ គេ​យក​មក​ដល់​លោក​ម៉ូសេ តែ​អស់​ទាំង​រឿង‌រ៉ាវ​ណា​តូចតាច គេ​កាត់​ក្ដី​ដោយ​ខ្លួន​គេ។

ក៏​មិន​ត្រូវ​ចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ណា​ដែរ ឬ​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ឪពុក ឬ​ម្តាយ​ខ្លួន​ឡើយ

កូន​របស់​ស្ត្រី​សាសន៍​អ៊ីស្រា‌អែល​នោះ​ក៏​ប្រមាថ​ដល់​ព្រះ‌នាម​នៃ​ព្រះ ព្រម​ទាំង​ជេរ​ប្រទេច​ផង ដូច្នេះ គេ​នាំ​មក​ឯ​លោក​ម៉ូសេ។ ម្តាយ​របស់​អ្នក​នោះ ឈ្មោះ​សឡូមិត ជា​កូន​ឌីបរី ក្នុង​កុល‌សម្ព័ន្ធ​ដាន់។

អស់​អ្នក​ដែល​ឃើញ​បុរស​នោះ​កំពុង​រើស​ឧស ក៏​នាំ​គាត់​មក​ជួប​លោក​ម៉ូសេ អើរ៉ុន និង​ក្រុម​ជំនុំ​ទាំង​មូល។

អ្នក​ណា​ដែល​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស​ស្លាប់​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំពីរ​ថ្ងៃ។

កាល​ណា​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្នុង​ជំរំ នោះ​មាន​ច្បាប់​ដូច្នេះ គឺ​អស់​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ជំរំ​នោះ និង​អស់​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​នោះ នឹង​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំពីរ​ថ្ងៃ

អ្នក​ណា​ប៉ះ‌ពាល់​មនុស្ស​ដែល​ត្រូវ​បាន​គេ​សម្លាប់​ដោយ​ដាវ​នៅ​ទី​វាល ឬ​មនុស្ស​ដែល​ស្លាប់​តាម​ធម្មតា ឬ​ឆ្អឹង​ខ្មោច ឬ​ផ្នូរ​ក្តី អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំ​ពីរ​ថ្ងៃ។

បន្ទាប់​មក ត្រូវ​ឲ្យ​មនុស្ស​ស្អាត​ម្នាក់​យក​មែក​ហ៊ីសុប​ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ជំរំ លើ​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន លើ​មនុស្ស​ដែល​នៅ​ក្នុង​ជំរំ និង​លើ​អ្នក​ដែល​បាន​ប៉ះ‌ពាល់​ឆ្អឹង​ខ្មោច មនុស្ស​ស្លាប់​ដោយ​ដាវ សាក‌សព​ធម្មតា ឬ​បាន​ប៉ះ‌ពាល់​ផ្នូរ។

ពួកនាង​បាន​ឈរ​នៅ​ចំពោះ​មុខ​លោក​ម៉ូសេ សង្ឃ​អេលាសារ ពួក​អ្នក​ដឹក​នាំ និង​ក្រុម​ជំនុំ​ទាំង​អស់ នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ ហើយ​ពួកនាង​ពោល​ថា៖

លោក​ម៉ូសេ​ក៏​នាំ​យក​រឿង​របស់​ពួក​នាង​ទៅ​ទូល​ព្រះ‌យេហូវ៉ា។

«ចូរ​បង្គាប់​ឲ្យ​ពួក​អ៊ីស្រា‌អែល​បណ្តេញ​អស់​អ្នក​ដែល​កើត​ឃ្លង់ ឬ​មាន​ហូរ​ខ្ទុះ ឬ​ដែល​មិន​ស្អាត​ដោយ​សារ​ប៉ះពាល់​សាក​សព ចេញ​ពី​ជំរំ

ហើយ​ជម្រាប​ថា៖ «យើង​ខ្ញុំ​ត្រូវ​សៅ‌ហ្មង​ដោយ​បាន​ប៉ះ‌ពាល់​សាក‌សព ហេតុ​អ្វី​បាន​ជា​ឃាត់​មិន​ឲ្យ​យើង​ខ្ញុំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​វេលា​ដែល​បាន​កំណត់​ជា‌មួយ​កូន​ចៅ​អ៊ីស្រា‌អែល​ឯទៀតៗ​ដូច្នេះ?»

បន្ទាប់​មក គេ​នាំ​ព្រះ‌យេស៊ូវ​ពី​ដំណាក់​លោក​កៃផា ទៅ​ឯ​បន្ទាយ​របស់​លោក​ទេសា​ភិបាល។ ពេលនោះ​ព្រលឹម​ស្រាង​ហើយ គេ​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​នោះ​ទេ ក្រែង​គេ​ត្រូវ​សៅ‌ហ្មង ហើយ​មិន​អាច​បរិ‌ភោគ​បុណ្យ​រំលង​បាន ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម