Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 9:18

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​គេ​ក៏​បោះ​ជំរំ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ។ ពេល​ពពក​ស្ថិត​នៅ​លើ​រោង​ឧបោសថ​យូរ​ប៉ុន​ណា គេ​ក៏​បោះ​ជំរំ​នៅ​រយៈ​ពេល​យូរ​ប៉ុណ្ណោះ​ដែរ។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ចាក​ចេញ​ពី​ទី‌រហោ‌ស្ថាន​ស៊ីន ធ្វើ​ដំណើរ​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់ តាម​បង្គាប់​ព្រះ‌យេហូវ៉ា។ គេ​បោះ​ជំរំ​នៅ​ត្រង់​រេផិឌីម នៅ​ទី​នោះ​គ្មាន​ទឹក​ផឹក​សោះ។

គេ​ចេញ​ដំណើរ​ជា​លើក​ទីមួយ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដោយ‌សារ​លោក​ម៉ូសេ។

ហេតុ‌ការណ៍​មាន​ដូច្នេះ​ជាប់​ជានិច្ច គឺ​មាន​ពពក​គ្រប​បាំង​រោង​ឧបោសថ​នៅ​ពេល​ថ្ងៃ ហើយ​នៅ​ពេល​យប់ មាន​ទ្រង់​ទ្រាយ​ដូច​ជា​ភ្លើង។

កាល​ណា​ពពក​ស្ថិត​នៅ​លើ​រោង​ឧបោសថ​យូរ​ថ្ងៃ នោះ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ស្ដាប់​តាម​បង្គាប់​ព្រះ‌យេហូវ៉ា គឺ​មិន​ចេញ​ដំណើរ​ទេ។

ជួន‌កាល​ពពក​ស្ថិត​នៅ​លើ​រោង​ឧបោសថ​តែ​បួន​ដប់​ថ្ងៃ នោះ​គេ​ក៏​នៅ​តែ​ក្នុង​ជំរំ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ពេល​គេ​ចេញ​ដំណើរ​ទៅ ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ។

បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មិន​ដឹង​នោះ​ទេ​ថា បុព្វ‌បុរស​របស់​យើង​បាន​នៅ​ក្រោម​ព​ពក​ទាំង‌អស់​គ្នា ហើយ​គ្រប់​គ្នា​បាន​ដើរ​ឆ្លង​សមុ​ទ្រ

នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ គឺ​យើង​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ នេះ​ហើយ​ជា​បទ‌បញ្ជា ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​តែ​ពី​ដើម​រៀង​មក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម