Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 8:24

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«នេះ​ជា​មុខងារ​របស់​ពួក​លេវី គឺ​ចាប់​ពី​អាយុ​ម្ភៃ​ប្រាំ​ឆ្នាំ​ឡើង​ទៅ គេ​ត្រូវ​ចាប់​ផ្ដើម​បំពេញ​មុខងារ​បម្រើ​នៅ​ក្នុង​ត្រសាល​ជំនុំ

សូមមើលជំពូក ចម្លង

16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​លេវី​រាប់​ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ ហើយ​ដែល​រាប់​ម្នាក់ៗ​គ្រប់​គ្នា នោះ​មាន​ចំនួន​បី​ម៉ឺន​ប្រាំបី​ពាន់​នាក់។

ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវ‌តារ​នៃ​ពួក​សង្ឃ​តាម​វង្ស​របស់​ឪពុក​គេ និង​ពួក​លេវី ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​ការ‌ងារ តាម​វេន​របស់​គេ។

តែ​ពួក​លេវី​ត្រូវ​បោះ​ជំរំ​នៅ​ជុំ‌វិញ​រោង​ឧបោសថ​នៃ​សេចក្ដី‌សញ្ញា ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី‌ក្រោធ​ធ្លាក់​មក​លើ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​ត្រូវ​រក្សា​រោង​ឧបោសថ​នៃ​សេចក្ដី​សញ្ញា​នោះ»។

ត្រូវ​រាប់​ពួកគេ ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន។

ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ត្រសាល​ជំនុំ​បាន។

ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន។

ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖

ហើយ​ចាប់​ពី​អាយុ​ហាសិប​ឆ្នាំ​ទៅ គេ​ត្រូវ​ឈប់​ពី​ការងារ​បម្រើ ហើយ​មិន​ត្រូវ​ប​ម្រើ​ទៀត​ឡើយ។

តើ​អ្នក​ដែល​ធ្វើ​ទា​ហា​ន​ចេញ​សោហ៊ុយ​ខ្លួន​ឯង​ឬ? តើ​អ្នក​ដែល​ដាំ​ទំពាំង​បាយ​ជូរ​មិន​បរិ‌ភោគ​ផល​ពី​ចម្ការ​នោះ​ទេ​ឬ? ឯ​អ្នក​ដែល​ថែរក្សា​ហ្វូង​សត្វ តើ​មិន​ផឹក​ទឹក​ដោះ​របស់​វា​ឬ​ទេ?

ដ្បិត​គ្រឿង​សស្ត្រា‌វុធ​របស់​យើង មិន​មែន​ខាង​សាច់​ឈាម​ទេ គឺ​ជា​អាវុធ​ដ៏​មាន​ចេស្ដា​មក​ពី​ព្រះ ដែល​អាច​នឹង​រំលំ​ទី​មាំ‌មួន​នានា ហើយ​រំលំ​អស់​ទាំង​គំនិត​ដែល​រិះ​គិត

ធីម៉ូថេ កូន​អើយ ខ្ញុំ​សូម​ប្រគល់​ពាក្យ​បណ្ដាំ​នេះ​ទុក​នឹង​អ្នក តាម​ទំនាយ​ដែល​បាន​ថ្លែង​អំពី​អ្នក​កាល​ពី​មុន ដើម្បី​ឲ្យ​អ្នក​បាន​តយុទ្ធ​យ៉ាង​ល្អ ដោយ​សារ​សេចក្ដី​ទាំង​នេះ

ចូរ​ត​យុទ្ធ​ឲ្យ​បាន​ល្អខាង​ជំនឿ ចូរចាប់​ជីវិត​អស់​កល្ប​ជានិច្ចឲ្យ​ជាប់ ជា​ជីវិត​ដែល​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​មក​ទទួល ហើយ​អ្នក​ក៏​បាន​ប្រកាស​យ៉ាង​ល្អ​នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម