Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 7:84

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​តង្វាយ​របស់​ពួក​មេ​ដឹកនាំ​លើ​សាសន៍​អ៊ីស្រា‌អែល សម្រាប់​ពិធី​ឆ្លង​អាស‌នា នៅ​ថ្ងៃ​ដែល​លាប​ប្រេង រួម​ទាំង​អស់​មាន​ថាស​ប្រាក់​ដប់ពីរ ចាន‌គោម​ប្រាក់​ដប់​ពីរ កូន​ចាន​មាស​ដប់ពីរ

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ធ្វើ​ថាស ផ្ទិល ប៉ាន់ និង​ពែង​សម្រាប់​តុ​នោះ ដើម្បី​ប្រើ​សម្រាប់​តង្វាយ​ច្រូច ហើយ​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។

នៅ​ថ្ងៃ​ដែល​លោក​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ​រួច​រាល់ លោក​បាន​លាប​ប្រេង ញែក​ចេញ​ជា​បរិសុទ្ធ រួម​ជា‌មួយ​ប្រដាប់‌ប្រដា​ទាំង​អស់ ហើយ​លោក​ក៏​បាន​លាប​ប្រេង​អាសនា ញែក​ចេញ​ជា​បរិសុទ្ធ រួម​ជា‌មួយ​គ្រឿង​របស់​អាស‌នា​ទាំង​អស់​ដែរ។

ពួក​អ្នក​ដឹក‌នាំ​ក៏​បាន​ថ្វាយ​តង្វាយ​សម្រាប់​ពិធី​ឆ្លង​អាស‌នា នៅ​ថ្ងៃ​លាប​ប្រេង គឺ​គេ​នាំ​យក​តង្វាយ​របស់​គេ​មក​ថ្វាយ​នៅ​មុខ​អាស‌នា។

ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អ័ហ៊ីរ៉ា ជា​កូន​របស់​អេណាន់។

ថាស​ប្រាក់​នីមួយៗ​មាន​ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ហើយ​ចាន‌គោម​នីមួយៗ​មាន​ទម្ងន់​ចិត​សិប​សេកែល សរុប​ប្រាក់​ទាំង​អស់​នៅ​ក្នុង​គ្រឿង​ទាំង​នោះ មាន​ពីរ​ពាន់​បួន​រយ​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ។

យើង​មាន​អាសនា​មួយ ដែល​ពួក​អ្នក​បម្រើ​ក្នុង​រោង​ឧបោសថ គ្មាន​សិទ្ធិ​នឹង​បរិ‌ភោគ​ពីអាសនា​នោះ​បានឡើយ។

កំផែង​ក្រុង​មាន​គ្រឹះ​ដប់ពីរ ហើយ​នៅ​លើ​គ្រឹះ​នោះ មាន​ឈ្មោះ​សាវក​ទាំង​ដប់ពីរ​របស់​កូន​ចៀម។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម