ដូច្នេះ លោកម៉ូសេក៏ទទួលរទេះ និងគោ ហើយប្រគល់ឲ្យពួកលេវី។
លោកបានទទួលបង្គាប់ហើយ ចូរធ្វើដូច្នេះ គឺយករទេះពីស្រុកអេស៊ីព្ទនេះទៅ សម្រាប់ដឹកប្រពន្ធ និងកូនតូចៗរបស់អ្នករាល់គ្នា ហើយបញ្ជិះឪពុករបស់អ្នករាល់គ្នាមកទីនេះ។
ក្រោយពីបានរើរោងឧបោសថរួចហើយ កូនចៅគើសុន និងកូនចៅម្រ៉ារី ដែលជាអ្នកលីសែងរោងឧបោសថនោះ ក៏នាំគ្នាចេញដំណើរ។
«ចូរទទួលតង្វាយទាំងនេះពីពួកគេ ដើម្បីយកទៅប្រើសម្រាប់ការងារនៅក្នុងត្រសាលជំនុំ ហើយត្រូវប្រគល់តង្វាយទាំងនេះឲ្យពួកលេវី តាមការងាររបស់គេរៀងៗខ្លួន»។
លោកឲ្យរទេះពីរ និងគោបួនទៅកូនចៅគើសុន តាមការងាររបស់គេ