នៅថ្ងៃទីបួន គឺអេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ជាមេដឹកនាំលើកូនចៅរូបេន។
ឈ្មោះរបស់អស់អ្នកដែលនឹងជួយការងារអ្នក មានដូចតទៅ៖ អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ពីកុលសម្ព័ន្ធរូបេន។
នៅខាងត្បូង ជាជំរំរបស់កងពលនៃកុលសម្ព័ន្ធរូបេន តាមអង្គភាពរបស់គេ ហើយមេដឹកនាំលើកូនចៅរូបេន គឺអេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោល អាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អេលាប ជាកូនរបស់ហេឡូន។
តង្វាយរបស់លោក មានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយទម្ងន់ចិតសិបតម្លឹង តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។