Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 7:2

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​មេដឹក‌នាំ​លើ​សាសន៍​អ៊ីស្រា‌អែល ពួក​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​គេ ពួក​មេដឹក‌នាំ​លើ​កុល‌សម្ព័ន្ធ ដែល​បាន​គ្រប់‌គ្រង​លើ​អស់​អ្នក​ដែល​បាន​រាប់​ពួក​បណ្ដា‌ជន បាន​ថ្វាយ​តង្វាយ។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ ព្រះបាទ​សាឡូម៉ូន​បាន​ប្រមូល​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ពួក​អ្នក​ដែល​ជា​ប្រធាន​លើ​កុល‌សម្ពន័្ធ​ទាំង​ប៉ុន្មាន ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ឯ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន ឡើង​មក

ឯ​ពួក​អ្នក​ដែល​ជា​ប្រធាន​របស់​ទ្រង់ គេ​ឲ្យ​ដល់​ពួក​ជន ពួក​សង្ឃ និង​ពួក​លេវី​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ ហើយ​ហ៊ីល‌គីយ៉ា សាកា‌រី និង​យេហ៊ី‌អែល ជា​ពួក​មេ​លើ​ព្រះ‌ដំណាក់​របស់​ព្រះ ក៏​ឲ្យ​ចៀម​ពីរ​ពាន់​ប្រាំមួយ​រយ និង​គោ​បី​រយ ដល់​ពួក​សង្ឃ​សម្រាប់​ជា​តង្វាយ​នៃ​បុណ្យ​រំលង

ឯ​ពួក​មេ​ដឹក​នាំ​ក៏​យក​ត្បូង​អូនីក្ស និង​ត្បូង​ឯ​ទៀត​ៗ​សម្រាប់​ដាំ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង

លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​មេ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់

លោក​ម៉ូសេ និង​សង្ឃ​អេលាសារ ក៏​ទទួល​យក​គ្រឿង​មាស​ទាំង​នោះ​ពី​ពួកគេ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​គ្រឿង​រចនា។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម