Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 6:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​ពេល​ដែល​គេ​ញែក​ខ្លួន​ជា​អ្នក​ណា‌សារីត គេ​មិន​ត្រូវ​បរិ‌ភោគ​អ្វី​ដែល​ធ្វើ​ពី​ទំពាំង‌បាយ‌ជូរ​ឡើយ គឺ​សូម្បី​តែ​គ្រាប់ ឬ​សំបក​ក៏​មិន​ត្រូវ​បរិ‌ភោគ​ដែរ។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​ណាសារីត ដែល​បាន​ស្បថ​ញែក​ខ្លួន។ តង្វាយ​ដែល​គេ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​ស្បថ​ញែក​ខ្លួន​ជា​អ្នក​ណាសារីត ក្រៅ​ពី​តង្វាយ​ណា​ផ្សេង​ដែល​គេ​អាច​យក​មក​បាន។ ពាក្យ​សម្បថ​របស់​គេ​យ៉ាង​ណា គេ​ក៏​ត្រូវ​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​ខ្លួន​យ៉ាង​នោះ​ដែរ ឲ្យ​ស្រប​តាម​ច្បាប់​នៃ​ការ​ញែក​ខ្លួន​ជា​បរិសុទ្ធ»។

អ្នក​នោះ​ត្រូវ​ញែក​ខ្លួន​ចេញ​ពី​ស្រា​ទំពាំង‌បាយ‌ជូរ និង​គ្រឿង​ស្រវឹង មិន​ត្រូវ​បរិ‌ភោគ​ទឹក‌ខ្មេះ​ដែល​ធ្វើ​ពី​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​ទឹក‌ខ្មេះ​ដែល​ធ្វើ​ពី​គ្រឿង​ស្រវឹង​ណា​ផ្សេង​ឡើយ ក៏​មិន​ត្រូវ​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​បរិ‌ភោគ​ផ្លែ​ទំពាំង‌បាយ​ជូរ​ឡើយ ទោះ​ស្រស់ ឬ​ក្រៀម​ក្ដី។

ក្នុង​ពេល​ដែល​គេ​ស្បថ​ញែក​ខ្លួន​ជា​អ្នក​ណា​សារ៉ែត មិន​ត្រូវ​ឲ្យ​មាន​កាំបិត​មក​ប៉ះ​ក្បាល​ឡើយ គឺ​ត្រូវ​ឲ្យ​បាន​បរិសុទ្ធ រហូត​ដល់​ផុត​កំណត់​ដែល​គេ​បាន​ញែក​ខ្លួន​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​គេ​ត្រូវ​ទុក​ឲ្យ​សក់​ដុះ​វែង។

គឺ​មិន​ត្រូវ​ឲ្យ​នាង​បរិ‌ភោគ​អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំង‌បាយ‌ជូរ ក៏​មិន​ត្រូវ​ឲ្យ​នាង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា ឬ​បរិ‌ភោគ​អ្វី​ដែល​មិន​ស្អាត​ឡើយ ត្រូវ​ឲ្យ​នាង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បាន​បង្គាប់»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម