ត្រូវថ្វាយចៀមឈ្មោល ជាយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា ព្រមទាំងកញ្ច្រែងនំបុ័ងឥតដំបែផង ហើយសង្ឃក៏ត្រូវថ្វាយតង្វាយម្សៅ និងតង្វាយច្រួចអមជាមួយដែរ។
ត្រូវដាក់នំទាំងនោះនៅក្នុងកញ្ច្រែង រួចនាំយកមកជាមួយនឹងគោឈ្មោល ព្រមទាំងចៀមឈ្មោលទាំងពីរ។
សង្ឃត្រូវយកតង្វាយទាំងនោះ ទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ហើយថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់អ្នកនោះដែរ
ពេលនោះ អ្នកណាសារីតត្រូវកោរសក់ដែលបានញែកជាបរិសុទ្ធនោះ នៅត្រង់ទ្វារចូលត្រសាលជំនុំ រួចយកសក់ដែលបានកោរចេញពីការញែកជាបរិសុទ្ធនោះ ទៅដាក់ក្នុងភ្លើងដែលឆេះ នៅក្រោមយញ្ញបូជានៃតង្វាយមេត្រី។