សង្ឃត្រូវយកទឹកបរិសុទ្ធចាក់ក្នុងថូដី ហើយយកធូលីដីក្នុងរោងឧបោសថដាក់ចុះក្នុងទឹកនោះ។
ពេលគេឃើញលោកពីចម្ងាយ គេមើលលោកមិនស្គាល់ទេ ពួកគេស្រែកយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ។
«ត្រូវធ្វើចានក្លាំ និងជើងទ្រពីលង្ហិន សម្រាប់លាងសម្អាត ហើយត្រូវដាក់នៅចន្លោះត្រសាលជំនុំ និងអាសនា រួចត្រូវដាក់ទឹកក្នុងចានក្លាំនោះ
ឱព្រះយេហូវ៉ា ជាទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែលអើយ អ្នកណាដែលបោះបង់ព្រះអង្គ នោះនឹងត្រូវខ្មាស អស់អ្នកដែលថយចេញពីព្រះអង្គ នោះនឹងមានឈ្មោះកត់ទុកនៅស្ថានក្រោម ដោយព្រោះគេបានបោះបង់ព្រះយេហូវ៉ា ដែលជាប្រភពទឹករស់។
អ្នកនោះនឹងព្រមដាក់មាត់ចុះក្នុងធូលីដី (បើប្រសិនជានឹងមានទីសង្ឃឹមបាន)
បន្ទាប់មក សង្ឃត្រូវនាំស្ត្រីនោះចូលមកជិត ហើយឲ្យឈរនៅចំពោះព្រះយេហូវ៉ា។
សង្ឃត្រូវឲ្យនាងឈរនៅចំពោះព្រះយេហូវ៉ា ស្រាយសក់របស់នាង ហើយដាក់តង្វាយរំឭក គឺជាតង្វាយនៃការប្រចណ្ឌនោះនៅបាតដៃរបស់នាង។ សង្ឃត្រូវកាន់ទឹកល្វីង ដែលនាំឲ្យត្រូវបណ្ដាសានោះនៅក្នុងដៃ។
គេទូលដូច្នោះ ដើម្បីល្បងលព្រះអង្គទេ ប្រយោជន៍ឲ្យបានរករឿងចោទប្រកាន់ព្រះអង្គប៉ុណ្ណោះ។ ព្រះយេស៊ូវឱនចុះ ហើយសរសេរលើដី ដោយព្រះអង្គុលីរបស់ព្រះអង្គ។
បន្ទាប់មក ព្រះអង្គឱនចុះ ហើយសរសេរលើដីម្តងទៀត។