Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 4:6

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ត្រូវ​គ្រប​ដោយ​ស្បែក​ផ្សោត ហើយ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​ពី​លើ រួច​ស៊ក​ឈើ​ស្នែង​ចូល។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ត្រូវ​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន បណ្តោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ​កន្លះ។

សម្លៀក‌បំពាក់​ការ‌ងារ​សម្រាប់​បំពេញ​មុខ​ងារ​ក្នុង​ទី​បរិសុទ្ធ សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​សង្ឃ​អើរ៉ុន និង​សម្លៀក​បំពាក់​សម្រាប់​កូន​របស់​លោក ដែល​បំពេញ​មុខ​‌ងារ​ជា​សង្ឃ»។

គេ​បាន​យក​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​សម្លៀក‌បំពាក់​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ។ គេ​ក៏​បាន​ធ្វើ​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​លោក​អើរ៉ុន ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សម្លៀក‌បំពាក់​សម្រាប់​ការ‌ងារ​នៅ​ទី​បរិសុទ្ធ សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​សង្ឃ​អើរ៉ុន និង​សម្លៀក‌បំពាក់​សម្រាប់​ពួក​កូន​របស់​លោក ដែល​ត្រូវ​បំពេញ​មុខ​ងារ​ជា​សង្ឃ។

ហើយ​ត្រូវ​ដាក់​ប្រដាប់‌ប្រដា​ដែល​សម្រាប់​ប្រើ​ទាំង​ប៉ុន្មាន​នៅ​លើ​អាស‌នា​នោះ គឺ​ជើង‌ពាន សម ចប‌ចូក ផើង និង​អស់​ទាំង​ប្រដាប់‌ប្រដា​នៃ​អាស‌នា​នោះ រួច​ត្រូវ​ក្រាល​ស្បែក​ផ្សោត​ពី​លើ ហើយ​ត្រូវ​ស៊ក​ឈើ​ស្នែង​ចូល។

គេ​ត្រូវ​សែង​ផ្ទាំង​សំពត់​រោង​ឧបោសថ និង​ត្រសាល​ជំនុំ គម្រប​ត្រសាល គម្រប​ស្បែក​ផ្សោត​ដែល​គ្រប​ពី​លើ ព្រម​ទាំង​រនាំង​បាំង​ទ្វារ​ចូល​ត្រសាល​ជំនុំ

លោក​ម៉ូសេ​បាន​សរ​សេរ​ក្រឹត្យ‌វិន័យ​នេះ ហើយ​ប្រគល់​ជូន​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា និងជូន​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម