ដ្បិតម័សឡា ធើសា ហុកឡា មីលកា និងណូហា ជាកូនស្រីរបស់ស្លូផិហាត បានរៀបការជាមួយកូនប្រុសរបស់បងប្អូនឪពុកពួកនាងគ្រប់គ្នា។
រីឯស្លូផិហាត ជាកូនហេភើរ គ្មានកូនប្រុសទេ គឺមានសុទ្ធតែកូនស្រី ហើយកូនស្រីរបស់ស្លូផិហាតមាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
ពេលនោះ ពួកកូនស្រីរបស់ស្លូផិហាតបាននាំគ្នាចូលមក។ ស្លូផិហាតជាកូនរបស់ហេភើរ ហេភើរជាកូនរបស់កាឡាដ កាឡាដជាកូនម៉ាគារ ម៉ាគារជាកូនរបស់ម៉ាណាសេ ក្នុងពូជពង្សម៉ាណាសេ ដែលត្រូវជាកូនរបស់យ៉ូសែប។ ពួកកូនស្រីរបស់គាត់មាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
ពួកកូនស្រីរបស់ស្លូផិហាតបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ
ពួកនាងបានរៀបការក្នុងពូជអំបូរកូនចៅម៉ាណាសេ ជាកូនរបស់យ៉ូសែប ហើយមត៌ករបស់ពួកគេក៏បាននៅជាប់ក្នុងកុលសម្ព័ន្ធនៃពូជអំបូររបស់ឪពុកពួកនាងតទៅ។