វាលស្មៅនៅជុំវិញទីក្រុងទាំងប៉ុន្មាន ដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី ត្រូវវាស់ចាប់ពីកំផែងក្រុង ចេញទៅក្រៅប្រវែងមួយពាន់ហត្ថ។
ដូច្នេះ គេនឹងមានទីក្រុងសម្រាប់រស់នៅ និងវាលស្មៅនៅជុំវិញទាំងប៉ុន្មាន សម្រាប់ហ្វូងគោ ហ្វូងចៀម និងសត្វឯទៀតៗទាំងប៉ុន្មានរបស់គេ។
ត្រូវវាស់នៅខាងក្រៅទីក្រុង ពីរពាន់ហត្ថទៅទិសខាងកើត ពីរពាន់ហត្ថទៅទិសខាងត្បូង ពីរពាន់ហត្ថទៅទិសខាងលិច ពីរពាន់ហត្ថទៅទិសខាងជើង ហើយទីក្រុងស្ថិតនៅកណ្ដាល។ នេះនឹងបានជាវាលស្មៅសម្រាប់ឲ្យគេឃ្វាលសត្វនៅជុំវិញទីក្រុងទាំងនោះ។