ហើយជួនជាអ្នកដែលត្រូវសងសឹកដោយឈាម បានប្រទះឃើញនៅខាងក្រៅព្រំទីក្រុងជម្រក រួចសម្លាប់អ្នកនោះទៅ នោះគ្មានទោសដោយឈាមរបស់អ្នកនោះឡើយ។
ប្រសិនបើចោរកំពុងតែលួច ហើយគេទាន់ រួចវាយសម្លាប់ នោះអ្នកសម្លាប់ចោរគ្មានទោសនឹងឈាមវាឡើយ។
ប៉ុន្តែ ប្រសិនបើអ្នកដែលសម្លាប់គេនោះចេញក្រៅព្រំទីក្រុងជម្រក ដែលខ្លួនបានរត់ទៅជ្រកកោននៅវេលាណា
ដ្បិតអ្នកសម្លាប់គេត្រូវរស់នៅក្នុងទីក្រុងជម្រក ដែលខ្លួនជ្រកកោននោះ រហូតដល់ពេលសម្ដេចសង្ឃស្លាប់ តែក្រោយពីសម្ដេចសង្ឃនោះស្លាប់ផុតទៅ នោះអ្នកសម្លាប់គេអាចត្រឡប់មកស្រុក ដែលជាកេរអាកររបស់ខ្លួនវិញបាន។
ដើម្បីកុំឲ្យឈាមរបស់មនុស្សឥតទោស ខ្ចាយនៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានមកអ្នកទុកជាមត៌ក ហើយកុំឲ្យទោសនៃការខ្ចាយឈាមនោះធ្លាក់មកលើអ្នក។
ប៉ុន្ដែ បើផ្លូវឆ្ងាយពេក អ្នកដែលត្រូវសងសឹកនឹងឈាម កាលកំពុងដែលមានចិត្តខឹងក្តៅ អាចនឹងដេញតាមទាន់អ្នកដែលសម្លាប់គេនោះ រួចក៏វាយអ្នកនោះសម្លាប់ទៅ តែអ្នកនោះមិនគួរនឹងស្លាប់ទេ ព្រោះមិនបានស្អប់គេពីមុន។