Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 35:22

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ប្រសិន‌បើ​អ្នក​នោះ ស្រាប់​តែ​ច្រាន​គេ ដោយ​ឥត​មាន​ចិត្ត​ស្អប់ ឬ​ចោល​របស់​អ្វី​ទៅ​លើ​គេ ដោយ​ឥត​មាន​លប​ពួន

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​អ្នក​នោះ​មិន​មាន​ចេតនា​នឹង​ធ្វើ​ឲ្យ​គេ​ស្លាប់​ទេ តែ​ជា​សកម្ម‌ភាព​របស់​ព្រះ​ដោយ​សារ​ដៃ​អ្នក​នោះ នោះ​យើង​នឹង​តាំង​ឲ្យ​មាន​កន្លែង​មួយ ដែល​អ្នក​នោះ​អាច​រត់​ទៅ​ជ្រក​កោន។

នោះ​អ្នក​រាល់​គ្នា​ត្រូវ​ជ្រើស​រើស​ទី​ក្រុង​ខ្លះ ធ្វើ​ជា​ទី​ក្រុង​ជម្រក​សម្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា​បាន​រត់​ទៅ​ជ្រក​នៅ​ទី​នោះ។

ប្រសិន‌បើ​អ្នក​នោះ​ច្រាន​គេ​ដោយ​ចិត្ត​ស្អប់ ឬ​លប​ចោល​គេ​នឹង​អ្វី​មួយ ហើយ​គេ​ក៏​ស្លាប់

ឬ​លើក​ដៃ​វាយ​គេ​ដោយ​ចិត្ត​ស្អប់ ហើយ​អ្នក​នោះ​ក៏​ស្លាប់ នោះ​អ្នក​ដែល​វាយ​គេ ត្រូវ​តែ​សម្លាប់​ចោល ព្រោះ​អ្នក​នោះ​ជា​ឃាតក ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម ត្រូវ​សម្លាប់​ឃាតក​នោះ​ចោល នៅ​ពេល​គេ​ជួប​នឹង​អ្នក​នោះ។

ឬ​បាន​ទម្លាក់​ថ្ម​ណា​មួយ​ទៅ​លើ​គេ ដោយ​មិន​បាន​ឃើញ ដែល​អាច​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ តែ​អ្នក​នេះ​មិន​មែន​ជា​ខ្មាំង‌សត្រូវ ហើយ​ក៏​មិន​ដែល​ប៉ង​នឹង​ធ្វើ​អាក្រក់​ដល់​គេ

ឧបមា​ថា មាន​អ្នក​ណា​ម្នាក់​ទៅ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ជា‌មួយ​អ្នក​ជិត​ខាង ហើយ​ក៏​លើក​ពូថៅ​កាប់​រំលំ​ដើម​ឈើ ស្រាប់​តែ​ផ្លែ​ពូថៅ​របូត​ចេញ​ពី​ដង ទៅ​ប៉ះ​អ្នក​ជិត​ខាង​បណ្ដាល​ឲ្យ​ស្លាប់។ ដូច្នេះ អ្នក​នោះ​អាច​រត់​ទៅ​ជ្រក​កោន​ក្នុង​ក្រុង​ណា​មួយ ដើម្បី​ឲ្យ​រួច​ជីវិត។

ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​គេ​ដោយ​អចេតនា ឬ​ដោយ​មិន​ដឹង​ខ្លួន បាន​រត់​ទៅ​ជ្រក​កោន​នៅ​ទី​នោះ។ ទី​ក្រុង​ទាំង​នោះ​នឹង​បាន​ជា​ទី​ជ្រក‌កោន​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យរួច​ផុត​ពី​អ្នក​ដែល​សង‌សឹក​នឹង​ឈាម។

ប្រសិន‌បើ​អ្នក​សង‌សឹក​នឹង​ឈាម​ដេញ​តាម​គាត់ ពួក​ចាស់​ទុំ​មិន​ត្រូវ​ប្រគល់​អ្នក​ដែល​បាន​សម្លាប់​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​នោះ​ឡើយ ព្រោះ​គាត់​បាន​សម្លាប់​អ្នក​ជិត​ខាង​ខ្លួន​ដោយ​មិន​ដឹង​ខ្លួន ក៏​មិន​បាន​ស្អប់​អ្នក​នោះ​ពី​មុន​មក​ដែរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម