Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 33:2

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ូសេ​បាន​កត់​ត្រា​ពី​កន្លែង​ចាប់​ផ្ដើម​របស់​ពួកគេ ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់ តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ហើយ​នេះ​ជា​កន្លែង​ចេញ​ដំណើរ​របស់​គេ ជា​ដំណាក់ៗ ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់​រឿង​នេះ​ចុះ​ក្នុង​សៀវភៅ ទុក​ជា​សេចក្ដី​រំឭក ហើយ​និទាន​ប្រាប់​ឲ្យ​យ៉ូស្វេ​ស្តាប់ ដ្បិត​យើង​នឹង​លុប​ឈ្មោះ​អាម៉ា‌ឡេក​ចេញ​ពី​ក្រោម​មេឃ​នេះ​ឲ្យ​អស់ មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ទៀត​ឡើយ»។

គេ​ចេញ​ដំណើរ​ជា​លើក​ទីមួយ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដោយ‌សារ​លោក​ម៉ូសេ។

ហើយ​ពេល​ណា​អ្នក​ផ្លុំ​ដោយ​សំឡេង​រន្ថាន់​លើក​ទីពីរ នោះ​អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​ត្បូង ត្រូវ​ចេញ​ដំណើរ។ ពេល​ណា​មាន​សំឡេង​ផ្លុំ​រន្ថាន់ នោះ​គេ​ត្រូវ​ចេញ​ដំណើរ។

នេះ​ជា​កន្លែង​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​ដំណើរ​ជា​ដំណាក់ៗ ចេញ​ពី​ស្រុក​អេស៊ីព្ទ តាម​ក្បួន​ទ័ព ក្រោម​ការ​ដឹក​នាំ​របស់​លោក​ម៉ូសេ និង​អើរ៉ុន។

ពួកគេ​បាន​ចេញ​ដំណើរ​ពី​រ៉ាមសេស​នៅ​ខែ​ទីមួយ គឺ​ថ្ងៃ​ទី​ដប់ប្រាំ​ក្នុង​ខែ​ទីមួយ។ នៅ​ថ្ងៃ​បន្ទាប់​ក្រោយ​បុណ្យ​រំលង កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ដំណើរ​ដោយ​ក្លាហាន នៅ​ចំពោះ​មុខ​សាសន៍​អេស៊ីព្ទ​ទាំង​អស់

(ចាប់​ពី​ភ្នំ​ហោរែប តាម​ផ្លូវ​ភ្នំ​សៀរ ទៅ​ដល់​កាដេស-បារនា នោះ​មាន​ចម្ងាយ​ផ្លូវ​ដើរ​ចំនួន​ដប់​មួយ​ថ្ងៃ)។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មកខ្ញុំ​ថា "ចូរ​ក្រោក​ឡើង ដើរ​នាំ​មុខ​ប្រជា‌ជន ដើម្បី​ឲ្យ​គេ​បាន​ចូល​ទៅចាប់​យក​ស្រុក ដែល​យើង​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​គេ ថានឹង​ឲ្យ​ដល់​គេ"»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម