Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 32:32

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​ខ្ញុំ​នឹង​ឆ្លង​ទៅ ទាំង​កាន់​អាវុធ​ចូល​ទៅ​ក្នុង​ស្រុក​កាណាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​កេរ‌អាករ​ជា​មត៌ក​របស់​យើង​ខ្ញុំ នឹង​នៅ​ឯ​ត្រើយ​ទន្លេ​យ័រ‌ដាន់ ខាង‌អាយ​នេះ​វិញ»។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

«ពេល​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​យើង​នឹង​ឲ្យ​ជា​កេរ‌អាករ​ដល់​អ្នក​រាល់​គ្នា បើ​យើង​ធ្វើ​ឲ្យ​មាន​រោគ​ឃ្លង់​ក្នុង​ផ្ទះ​ណា​មួយ​នៅ​ស្រុក​របស់​អ្នក

យើង​ខ្ញុំ​នឹង​មិន​ទទួល​មត៌ក​ជា‌មួយ​ពួកគេ នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​យ័រ‌ដាន់ ឬ​នៅ​ឯ​នាយ​នោះ​ឡើយ ព្រោះ​មត៌ក​របស់​យើង​ខ្ញុំ​បាន​ធ្លាក់​មក​ដល់​យើង​ខ្ញុំ នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់​នេះ​ហើយ»។

កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​ឆ្លើយ​ឡើង​ថា៖ «ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​បម្រើ​របស់​លោក​យ៉ាង​ណា យើង​ខ្ញុំ​នឹង​ធ្វើ​តាម​យ៉ាង​នោះ។

លោក​ម៉ូសេ​ក៏​ប្រគល់​នគរ​របស់​ស្ដេច​ស៊ីហុន សាសន៍​អាម៉ូរី និង​នគរ​របស់​ស្ដេច​អុក ស្រុក​បាសាន គឺ​ស្រុក​ទាំង​មូល និង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​នោះ ព្រម​ទាំង​ដែន​ដី​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​នោះ ឲ្យ​កូន​ចៅ​កាដ កូន​ចៅ​រូបេន និង​មួយ​ចំហៀង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​ជា​ពូជពង្ស​របស់​យ៉ូសែប។

កុល‌សម្ព័ន្ធ​ទាំង​ពីរ និង​កុល‌សម្ព័ន្ធ​មួយ​ចំហៀង​ទៀត​នោះ គេ​បាន​ទទួល​មត៌ក​របស់​គេ​នៅ​ត្រើយ​ទន្លេ​យ័រ‌ដាន់​ខាង​កើត ត្រង់​យេរីខូរ គឺ​ខាង​ទិស​ថ្ងៃ​រះ»។

នេះ​ជា​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​ថ្លែង​ទៅ​កាន់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ទី​រហោ‌ស្ថាន ត្រង់​វាល​ទំនាប​ទល់​មុខ​នឹង​ស៊ូភ នៅ​ចន្លោះ​ម្ខាង គឺ​ប៉ារ៉ាន និង​ម្ខាង​ទៀត គឺ​តូផែល ឡាបាន់ ហាសិរ៉ូត ព្រមទាំង​ឌីសា‌ហាប់។

យើង​បាន​ចាប់​យក​ស្រុក​គេ ក៏​ចែក​ជា​មត៌ក​ដល់​ពួក​រូបេន ពួក​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង។

រីឯ​ស្រុក​ដែល​យើង​បាន​ចាប់​យក​ទុក​ជា​កេរ‌អាករ​របស់​យើង​នៅ​គ្រា​នោះ ខ្ញុំ​បាន​ប្រគល់​ស្រុក​នោះ​ឲ្យ​ពួក​រូបេន និង​ពួក​កាដ ចាប់​តាំង​ពី​អារ៉ូអ៊ើរ នៅ​មាត់​ស្ទឹង​អើណូន និង​ស្រុក​ភ្នំ​កាឡាត​មួយ​ចំហៀង ព្រម​ទាំង​ទី​ក្រុង​នៃ​ស្រុក​នោះ​ផង។

រីឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ ដែលប្រជា‌ជន​អ៊ីស្រា‌អែល​បាន​វាយ ហើយ​ចាប់​យក​ស្រុករបស់​គេ នៅ​ត្រើយ​នាយ​ទន្លេ​យ័រដាន់​ទិស​ខាង​កើត ចាប់​តាំង​ពី​ស្ទឹង​អើណូន​រហូត​ដល់​ភ្នំ​ហ៊ើរម៉ូន និង​តំបន់អារ៉ា​បា​ទាំង​អស់​នៅ​ខាង​កើត​នោះ

គឺ​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​វាយ​យក​ស្រុក​ទាំង​នោះ ហើយ​លោក​ក៏​ចែក​ស្រុក​ទាំង​នោះ​ដល់​ពួក​រូបេន ពួក​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង ទុក​ជា​កេរ‌អាករ​របស់​គេ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម