ពេលនោះ ពួកគេចូលមកជិត ជម្រាបលោកថា៖ «យើងខ្ញុំនឹងសង់ក្រោលនៅទីនេះ សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំ និងទីក្រុងសម្រាប់កូនចៅរបស់យើងខ្ញុំ
ប៉ុន្តែ លោកយ៉ាកុបក៏ធ្វើដំណើរទៅដល់ក្រុងស៊ូកូថ រួចលោកសង់ផ្ទះមួយសម្រាប់ខ្លួន និងធ្វើក្រោលសម្រាប់ហ្វូងសត្វ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ស៊ូកូថ ។
អ៊ីសាខារជាសត្វលាដ៏ខ្លាំង ដែលដេកនៅចន្លោះក្រោលចៀម
ដ្បិតបើអ្នករាល់គ្នាបែរចេញមិនព្រមធ្វើតាមព្រះអង្គ នោះព្រះអង្គនឹងទុកគេចោលឲ្យនៅក្នុងទីរហោស្ថានតទៅទៀត ហើយអ្នករាល់គ្នានឹងធ្វើឲ្យប្រជាជនទាំងអស់នេះត្រូវវិនាស»។
តែយើងខ្ញុំនឹងកាន់អាវុធជាទ័ពស្រួច នាំមុខកូនចៅអ៊ីស្រាអែល រហូតទាល់តែយើងបាននាំពួកគេចូលទៅដល់ទីកន្លែងរបស់ពួកគេ។ ឯកូនចៅរបស់យើងខ្ញុំនឹងរស់នៅក្នុងក្រុងដែលមានកំផែងរឹងមាំ ការពារពីអ្នកស្រុកនៅទីនេះ។
ប៊ូគី ជាកូនរបស់យុកលី មេដឹកនាំពីកុលសម្ព័ន្ធកូនចៅដាន់។
ប៉ុន្តែ ឯប្រពន្ធកូន និងហ្វូងសត្វរបស់អ្នករាល់គ្នា (ខ្ញុំដឹងថា អ្នករាល់គ្នាមានហ្វូងសត្វច្រើន) ត្រូវទុកឲ្យនៅក្នុងទីក្រុងនានាដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា
កាដបានរើសយកចំណែកដ៏ល្អសម្រាប់ខ្លួន ដ្បិតនៅទីនោះ មានចំណែកបម្រុងទុកសម្រាប់មេដឹកនាំ គេបានមកជាមួយពួកមេនៃបណ្ដាជន ក៏បានសម្រេចសេចក្ដីយុត្តិធម៌នៃព្រះយេហូវ៉ា និងបញ្ញត្តិរបស់ព្រះអង្គដល់អ៊ីស្រាអែល»។