Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 31:8

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួកគេ​សម្លាប់​ពួក​ស្តេច​សាសន៍​ម៉ាឌាន ជា​មួយ​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ទាំង​ប៉ុន្មាន​នោះ​ដែរ គឺ​អេវី រេគេម ស៊ើរ និង​រេបា ជា​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​ប្រាំ ហើយ​គេ​ក៏​បាន​សម្លាប់​បាឡាម ជា​កូន​បេអ៊រ​ដោយ​ដាវ​ដែរ។

សូមមើលជំពូក ចម្លង

21 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​បៀត‌បៀន មនុស្ស​ក្រីក្រទាំង​ព្រហើន សូម​ឲ្យ​គេ​ជាប់​នៅ​ក្នុងឧបាយ ដែល​គេ​បង្កើត​នោះទៅ។

ព្រះ‌យេហូវ៉ា​បាន​សម្ដែង​អង្គ​ទ្រង់​ឲ្យ​គេ​ស្គាល់ ព្រះ‌អង្គ​បាន​សម្រេច​ដោយ​យុត្តិ‌ធម៌ មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ ដោយ​ការ​ដែល​ដៃ​របស់​គេ​ធ្វើ។ ប្រគំ​ភ្លេង​ស្រងូត -បង្អង់

សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​នាំ​ផ្លូវ​របស់​គេ តែ​សេចក្ដី​វៀច​របស់​មនុស្ស​ប្រទូស្ត នឹង​នាំ​ឲ្យ​វិនាស​វិញ។

មនុស្ស​អាក្រក់​ដែល​នាំ​ដំណឹង នោះ​តែង​ធ្លាក់​ទៅ​ក្នុង​ការ​អាក្រក់ តែ​ទូត​ស្មោះ​ត្រង់ នោះ​ចម្រើន​សេចក្ដី​សុខ​វិញ។

ទូល‌បង្គំ​បាន​ឃើញ​ពួក​អ្នក​នៅ​ត្រសាល​របស់​គូសាន គេ​មាន​ទុក្ខ​លំបាក ឯ​រំភាយ​ត្រសាល​របស់​ម៉ាឌាន​ក៏​ញ័រ។

បាឡាម​ទូល​ព្រះ​ថា៖ «បាឡាក​ជា​បុត្រា​ស៊ីបព័រ ស្តេច​សាសន៍​ម៉ូអាប់ បាន​ចាត់​គេ​មក​ប្រាប់​ទូល‌បង្គំ​ថា

ពេល​នោះ សាសន៍​ម៉ូអាប់​និយាយ​ទៅ​កាន់​ពួក​ចាស់‌ទុំ​របស់​សាសន៍​ម៉ាឌាន​ថា៖ «ហ្វូង​មនុស្ស​ដ៏​ច្រើន​នេះ​មុខ​ជា​ស៊ី​រំលីង​អ្វីៗ​ទាំង​អស់​នៅ​ជុំ‌វិញ​ពួក​យើង ដូច​ជា​គោ​ស៊ី​រំលីង​ស្មៅ​នៅ​ទី​វាល​មិន​ខាន»។ គ្រា​នោះ បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ម៉ូអាប់។

ស្ដេច​បាន​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​បាឡាម ជា​កូន​បេអ៊រ នៅ​ក្រុង​ពេថោរ ដែល​នៅ​មាត់​ទន្លេ​អ៊ើប្រាត ក្នុង​ស្រុក​នៃ​ញាតិ​សន្ដាន​របស់​ទ្រង់ ដើម្បី​ហៅ​គាត់​មក ដោយ​ពាក្យ​ថា៖ «មើល៍! មាន​ជន‌ជាតិ​មួយ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នាំ​គ្នា​មក​នៅ​ពេញ​លើ​ផែនដី ហើយ​គេ​បាន​តាំង​ទី​លំនៅ​នៅ​ក្បែរ​យើង។

តើ​អ្នក​ណា​អាច​រាប់​ធូលី​របស់​យ៉ាកុប​បាន ឬ​រាប់​ចំនួន​មួយ​ភាគ​បួន របស់​អ៊ីស្រា‌អែល​បាន? សូម​ឲ្យ​ខ្ញុំ​ស្លាប់​ដូច​ជា​ពួក​សុចរិត​នោះ​ចុះ ហើយ​សូម​ឲ្យ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​ខ្ញុំ​បាន​ដូច​ជា​គេ​ដែរ!»។

ឥឡូវ​នេះ មើល៍ ទូល‌បង្គំ​នឹង​ទៅ​ជួប​ប្រជាជន​របស់​ទូល‌បង្គំ​វិញ។ សូម​យាង​មក​នេះ ទូល‌បង្គំ​សូម​ទូល​ថ្វាយ​ព្រះ‌ករុណា អំពី​ការ​ដែល​ប្រជាជន​នេះ​នឹង​ធ្វើ​ចំពោះ​ប្រជាជន​របស់​ព្រះករុណា នៅ​ពេល​ខាង​មុខ»។

បន្ទាប់​មក បាឡាម​ក្រោក​ឡើង ហើយ​ត្រឡប់​ទៅ​កន្លែង​របស់​គាត់​វិញ ឯ​បាឡាក​ក៏​ចេញ​តាម​ផ្លូវ​របស់​ទ្រង់​ទៅ​ដែរ។

ស្ត្រី​សាសន៍​ម៉ាឌាន​ដែល​ត្រូវ​ស្លាប់​នោះ ឈ្មោះ​កូសប៊ី ជា​កូន​របស់​ស៊ើរ ដែល​ជា​មេ​លើ​វង្ស​មួយ​របស់​ឪពុក​ក្នុង​សាសន៍​ម៉ាឌាន។

ដ្បិត​គេ​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ដោយ​ឧបាយ‌កល ដែល​គេ​មក​បញ្ឆោត​លួង‌លោម​អ្នក​រាល់​គ្នា​ពី​រឿង​នៅ​ពេអរ និង​ពី​រឿង​នាង​កូសប៊ី ជា​កូន​របស់​មេ​ដឹក​នាំ​សាសន៍​ម៉ាឌាន ត្រូវ​ជា​បង‌ប្អូន​របស់​គេ នាង​ត្រូវ​ស្លាប់​នៅ​ថ្ងៃ​មាន​គ្រោះ​កាច ដោយ​ព្រោះ​រឿង​ពេអរ​នោះ»។

មើល៍! ស្ត្រី​ទាំង​នេះ​ហើយ​ដែល​បាន​នាំ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​រំលង ទាស់​នឹង​ព្រះ‌យេហូវ៉ា ពី​រឿង​នៅ​ពេអរ ដោយ‌សារ​សេចក្ដី​ទូន្មាន​របស់​បាឡាម ហើយ​យ៉ាង​នោះ ក៏​មាន​គ្រោះ​កាច​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា។

កូន​ចៅ​អ៊ីស្រា‌អែល​នាំ​ស្ត្រី​សាសន៍​ម៉ាឌាន និង​កូន​តូចៗ​របស់​គេ​មក​ជា​ឈ្លើយ ហើយ​គេ​យក​ហ្វូង​គោ ហ្វូង​ចៀម និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ទុក​ជា​ជ័យ‌ភណ្ឌ​ទៀត​ផង។

គេ​បាន​បោះ‌បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ហោរា​បា‌ឡាម ជា​កូន​របស់​បេអ៊រ ដែល​ស្រឡាញ់​ឈ្មួល​នៃ​អំពើ​ទុច្ចរិត

វេទនា​ដល់​អ្នក​ទាំង​នោះ​ហើយ! ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​កាអ៊ីន ហើយ​បណ្ដោយ​ខ្លួនឲ្យ​ទៅ​រក​សេចក្ដី​ខុស​ឆ្គង​របស់​បាឡាម ព្រោះ​តែ​ចង់​បាន​កម្រៃ ហើយក៏​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ ។

សត្វ​នោះ​ក៏​ត្រូវ​ចាប់​បាន ព្រម​ទាំង​ហោរា​ក្លែង​ក្លាយ ដែល​នៅ​ជា​មួយ​ផង ជា​អ្នក​ដែល​ធ្វើ​ទី​សម្គាល់​នៅ​មុខ​វា ដើម្បី​បញ្ឆោត​អស់​អ្នក ដែល​ទទួល​ទី​សម្គាល់​របស់​សត្វ​នោះ និង​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​រូប​របស់​វា ហើយ​ទាំង​ពីរ​ត្រូវ​បោះ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់‌ធ័រ។

ប៉ុន្តែ យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ព្រោះ​នៅ​ទី​នោះ មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ដើម្បី​នាំ​ឲ្យ​គេ​បរិ‌ភោគ​តង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សហាយ​ស្មន់​ផង ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម