លោកម៉ូសេ និងសង្ឃអេលាសារ ក៏ទទួលយកគ្រឿងមាសទាំងនោះពីពួកគេ ដែលទាំងអស់សុទ្ធតែជាគ្រឿងរចនា។
យើងខ្ញុំបាននាំយកតង្វាយមកថ្វាយព្រះយេហូវ៉ា ជារបស់ដែលគ្រប់គ្នាចាប់យកបាន គឺជាគ្រឿងមាស មានខ្សែដៃ កងដៃ ចិញ្ចៀន កាវ និងខ្សែក ទុកជាតង្វាយរំដោះបាបយើងខ្ញុំនៅចំពោះព្រះយេហូវ៉ា»។
មាសទាំងអស់ដែលគេបានថ្វាយ ជាតង្វាយដល់ព្រះយេហូវ៉ា គឺពីពួកមេបញ្ជាការកងពាន់ និងពួកមេបញ្ជាការកងរយបានថ្វាយ មានទម្ងន់មួយម៉ឺនប្រាំមួយពាន់ប្រាំពីររយហាសិបសេកែល។