លោកម៉ូសេបានប្រគល់សួយអាករទាំងនោះ ជាតង្វាយដល់ព្រះយេហូវ៉ា ដល់សង្ឃអេលាសារ ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។
បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏នាំគ្នាចេញទៅ ហើយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។
គ្រប់ទាំងតង្វាយបរិសុទ្ធ ដែលកូនចៅអ៊ីស្រាអែលថ្វាយដល់ព្រះយេហូវ៉ា នោះយើងបានប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីរបស់អ្នក ទុកជាកម្រៃរហូតតទៅ។ នេះជាសេចក្ដីសញ្ញាអំបិលដល់អ្នក និងពូជពង្សរបស់អ្នក នៅចំពោះព្រះយេហូវ៉ាជារៀងរហូតតទៅ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «មើល៍ យើងបានប្រគល់ឲ្យអ្នកមើលខុសត្រូវតង្វាយដែលបានថ្វាយដល់យើង គឺតង្វាយទាំងប៉ុន្មានរបស់កូនចៅអ៊ីស្រាអែល។ យើងបានប្រគល់តង្វាយទាំងនោះឲ្យអ្នក និងកូនចៅរបស់អ្នក ទុកជាកម្រៃសម្រាប់ការងារជាសង្ឃដល់អ្នក ជារៀងរហូតតទៅ។
មនុស្សមានចំនួន ១៦ ០០០ នាក់ ក្នុងនោះមាន ៣២ នាក់ ជាសួយអាកររបស់ព្រះយេហូវ៉ា។
រីឯចំណែកពាក់កណ្ដាលទៀតរបស់កូនចៅអ៊ីស្រាអែល ដែលលោកម៉ូសេបានញែកពីពួកអ្នកដែលបានចេញទៅច្បាំង
អំណោយបរិសុទ្ធពីគ្រប់របស់ទាំងអស់ត្រូវតែជារបស់ខ្លួន តែរបស់ណាដែលគេជូនដល់សង្ឃហើយ នោះនឹងបានជារបស់សង្ឃ»។
រាល់អំណោយបរិសុទ្ធទាំងអស់របស់កូនចៅអ៊ីស្រាអែល ដែលគេនាំយកមកជូនសង្ឃ អំណោយនោះនឹងបានជារបស់គាត់។
កុំយកថង់យាម ឬយកអាវពីរ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការ សមនឹងមានអាហារបរិភោគ។
អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល ត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង។
ចាស់ទុំណាដែលនាំមុខបានល្អ ត្រូវរាប់ជាស័ក្ដិសមនឹងទទួលកិត្តិយសទ្វេដង ជាពិសេសអស់អ្នកដែលនឿយហត់នឹងប្រកាសព្រះបន្ទូល និងបង្រៀន។