ជនគណនា 31:30ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឯចំណែករបស់កូនចៅអ៊ីស្រាអែលពាក់កណ្ដាល ត្រូវហូតយកមួយក្នុងហាសិប ទាំងមនុស្ស ទាំងគោ ទាំងលា ព្រមទាំងចៀម គឺពីសត្វទាំងអស់ រួចប្រគល់ឲ្យពួកលេវី ដែលថែរក្សារោងឧបោសថរបស់ព្រះយេហូវ៉ា»។ សូមមើលជំពូក |
ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។