មាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និងសំណ
រីឯនាងស៊ីឡាបង្កើតបានទូបាល-កាអ៊ីន ជាមេបង្រៀនពួកជាងលង្ហិន និងជាងដែកគ្រប់ប្រភេទ។ ប្អូនស្រីរបស់ទូបាល-កាអ៊ីនឈ្មោះនាងណាអាម៉ា។
ឯដែកគេយកពីដីមក។ ហើយទង់ដែង គេរំលាយមកពីថ្ម
លោកម៉ូសេ សង្ឃអេលាសារ និងមេដឹកនាំទាំងអស់របស់ក្រុមជំនុំ បានចេញទៅជួបគេនៅខាងក្រៅជំរំ។
សង្ឃអេលាសារមានប្រសាសន៍ទៅកាន់ពួកទ័ពដែលបានទៅច្បាំងនោះថា៖ «នេះជាបញ្ញត្តិច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ
គឺរបស់ទាំងប៉ុន្មានដែលអាចធន់នឹងភ្លើងបាន ត្រូវយកទៅដុតភ្លើងសម្អាត ហើយរបស់ទាំងនោះនឹងបានស្អាត។ ប៉ុន្តែ ក៏ត្រូវសម្អាតនឹងទឹកដែលសម្រាប់សម្អាតដែរ ឯរបស់ទាំងប៉ុន្មានដែលមិនអាចធន់នឹងភ្លើងបាន នោះត្រូវលាងសម្អាតនឹងទឹក។
ប៉ុន្តែ ឯប្រាក់ និងមាសទាំងប៉ុន្មាន ប្រដាប់ប្រដាធ្វើពីលង្ហិន និងពីដែកទាំងប៉ុន្មាន ត្រូវញែកជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា ហើយរបស់ទាំងនោះត្រូវចូលទៅក្នុងឃ្លាំងរបស់ព្រះយេហូវ៉ា»។
ពួកអ៊ីស្រាអែលបានយកតែហ្វូងសត្វ និងរបស់ទាំងប៉ុន្មាននៅក្រុងនោះ ទុកជាជ័យភណ្ឌសម្រាប់ខ្លួនប៉ុណ្ណោះ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានបង្គាប់មកលោកយ៉ូស្វេ។