Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 31:13

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ូសេ សង្ឃ​អេលាសារ និង​មេ​ដឹក​នាំ​ទាំង​អស់​របស់​ក្រុម​ជំនុំ បាន​ចេញ​ទៅ​ជួប​គេ​នៅ​ខាង​ក្រៅ​ជំរំ។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​អាប់‌រ៉ាម​បាន​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្ដេច​កេដូ‌ឡោមើរ និង​ពួក​ស្តេច​ដែល​នៅ​ជា‌មួយ​វិញ​ហើយ ស្តេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​លោក​នៅ​ជ្រលង​ភ្នំ​សាវេ (គឺ​ជ្រលង​ភ្នំ​របស់​ស្តេច)។

បើ​នាម៉ឺន​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ

អ្នក​ណា​ដែល​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស​ស្លាប់​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំពីរ​ថ្ងៃ។

បន្ទាប់​មក គេ​នាំ​ពួក​ឈ្លើយ ជ័យ​ភណ្ឌ និង​អ្វីៗ​ដែល​គេ​រឹប​យក​បាន​នោះ ទៅ​ជូន​លោក​ម៉ូសេ និង​សង្ឃ​អេលាសារ ព្រម​ទាំង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ជំរំ​ដែល​បោះ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ។

លោក​ម៉ូសេ​ខឹង​នឹង​ពួក​មេ‌ទ័ព គឺ​ពួក​មេ​បញ្ជាការ​កង​ពាន់ និង​ពួក​មេ​បញ្ជាការ​កង​រយ ដែល​វិល​មក​ពី​ច្បាំង​នោះ។

«ចូរ​បង្គាប់​ឲ្យ​ពួក​អ៊ីស្រា‌អែល​បណ្តេញ​អស់​អ្នក​ដែល​កើត​ឃ្លង់ ឬ​មាន​ហូរ​ខ្ទុះ ឬ​ដែល​មិន​ស្អាត​ដោយ​សារ​ប៉ះពាល់​សាក​សព ចេញ​ពី​ជំរំ

លោកសាំយូ‌អែល​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​ទៅ​ជួប​នឹង​ស្ដេច​សូល​នៅ​ព្រឹក​នោះ មាន​គេ​ជម្រាប​លោកសាំយូ‌អែល​ថា៖ «ស្ដេច​សូល​បាន​យាង​មក​ដល់​កើ‌មែល​ហើយ ទ្រង់​បាន​បោះ​គោល ជា​គ្រឿង​ចំណាំ​ទុក រួច​យាង​វិល​ចុះ​ទៅ​គីល‌កាល​វិញ»។

ដាវីឌ​បាន​ត្រឡប់​មក​ដល់​ពួក​ពីររយ​នាក់ ដែល​ឥត​មាន​កម្លាំង​នឹង​តាម​ទៅ គឺ​ជា​ពួក​អ្នក​ដែល​គេ​បាន​ទុក​នៅ​ត្រង់​ជ្រោះ​បេសោរ​នោះ អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ​ទទួល​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ ពេល​ដាវីឌ​ចូល​ទៅ​ជិត នោះ​ក៏​សួរ​គេ​ពី​សុខ​ទុក្ខ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម