ប៉ុន្ដែ បើក្រោយពីគាត់បានឮ តែគាត់ចាត់ទុកបំណន់នោះជាអសារបង់ នោះគាត់ត្រូវទទួលទោសរបស់នាងវិញ»។
«បើអ្នកណាបានធ្វើបាប ដោយឮអ្នកដែលបានស្បថបំពាន ដែលអ្នកជាសាក្សីមិនព្រមឆ្លើយប្រាប់អំពីការដែលខ្លួនបានឃើញ ឬបានឮ អ្នកនោះត្រូវទទួលទោស ។
ប៉ុន្ដែ ប្រសិនបើប្តីរបស់នាងបានផ្តាច់បំណន់នោះ ក្នុងថ្ងៃដែលគាត់បានឮ នោះសេចក្ដីអ្វីដែលបានចេញពីមាត់នាង ឬពីពាក្យណាដែលនាងបានសន្យា នោះនឹងមិននៅជាប់ឡើយ ដ្បិតប្តីរបស់នាងបានផ្តាច់បំណន់នោះ ហើយព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង។
ប្រសិនបើប្តីរបស់នាងមិនថាអ្វីឲ្យនាងរហូតដល់ថ្ងៃបន្ទាប់ នោះគាត់បានតាំងបំណន់ទាំងប៉ុន្មានរបស់នាង ឬការសន្យាទាំងប៉ុន្មាន ដែលនាងបានបន់ភ្ជាប់ខ្លួនឲ្យនៅជាប់ គឺគាត់បានតាំងសេចក្ដីទាំងនោះឲ្យនៅជាប់ ព្រោះមិនបានថាអ្វីឲ្យនាង ក្នុងថ្ងៃដែលគាត់បានឮ។
នេះហើយជាច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ អំពីប្តី និងប្រពន្ធ និងអំពីឪពុក និងកូនស្រី ដែលនៅក្មេង ក្នុងបន្ទុករបស់ឪពុក។
ប៉ុន្ដែ ប្រសិនបើឪពុកមិនយល់ស្របនឹងនាង ក្នុងថ្ងៃដែលគាត់បានឮ នោះបំណន់ និងការសន្យារបស់នាងទាំងប៉ុន្មានដែលនាងបានភ្ជាប់ខ្លួន នឹងមិននៅជាប់ឡើយ ហើយព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង ព្រោះឪពុកមិនបានយល់ស្របនឹងនាង។
ប៉ុន្ដែ ប្រសិនបើប្តីរបស់នាងមិនយល់ស្រប ក្នុងថ្ងៃដែលគាត់បានឮ នោះគាត់បានផ្តាច់បំណន់ដែលនាងបានបន់ ព្រមទាំងពាក្យណាដែលបានចេញពីមាត់នាងដោយឥតបើគិត ដោយសារការដែលនាងបានបន់ភ្ជាប់ខ្លួន នោះព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង។
គ្មានសាសន៍យូដា ឬសាសន៍ក្រិក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស ឬគ្មានស្រីទៀតឡើយ ព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយក្នុងព្រះគ្រីស្ទយេស៊ូវ។