ប្រសិនបើនាងបានបន់ ឬភ្ជាប់ខ្លួនដោយការសន្យាណាមួយក្នុងបន្ទុករបស់ប្តី
ហើយប្តីរបស់នាងបានឮ តែមិនបានថាអ្វី ក៏មិនបានជំទាស់នឹងនាង នោះបំណន់របស់នាងទាំងប៉ុន្មាននឹងនៅជាប់ ហើយការសន្យាណាមួយដែលនាងបានបន់ភ្ជាប់ខ្លួនក៏នឹងនៅជាប់ដែរ។
ពេលបុរសណាម្នាក់បន់ព្រះយេហូវ៉ា ឬស្បថសន្យាភ្ជាប់ខ្លួនដោយសម្បថណាមួយ អ្នកនោះមិនត្រូវក្បត់ពាក្យខ្លួនឡើយ គឺត្រូវធ្វើតាមគ្រប់ទាំងពាក្យដែលចេញពីមាត់របស់ខ្លួន។
(រីឯសេចក្ដីណាដែលស្ត្រីមេម៉ាយ ឬស្ត្រីប្តីលែងបានបន់ភ្ជាប់ខ្លួន នោះនឹងត្រូវនៅជាប់ជាដរាប)។
លោកអែលកាណាជាប្តីឆ្លើយថា៖ «ចូរធ្វើតាមដែលនាងគិតឃើញថាត្រូវចុះ ចូរនៅចាំទាល់តែវាលែងដោះសិន សូមឲ្យព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ»។ ដូច្នេះ នាងក៏នៅបំបៅកូនរហូតដល់ពេលផ្តាច់ដោះ។