លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកមេកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រាអែលថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់
លោកម៉ូសេរើសយកមនុស្សដែលប៉ិនប្រសប់ ពីក្នុងចំណោមពួកអ៊ីស្រាអែលទាំងអស់ រួចតែងតាំងគេឲ្យធ្វើជាមេលើបណ្ដាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។
លោកម៉ូសេប្រាប់លោកអើរ៉ុនពីគ្រប់ទាំងព្រះបន្ទូលដែលព្រះយេហូវ៉ាបានផ្តាំ និងគ្រប់ទាំងទីសម្គាល់ដែលព្រះអង្គបានបង្គាប់ឲ្យលោកធ្វើ។
ដូច្នេះ លោកម៉ូសេក៏ប្រាប់កូនចៅអ៊ីស្រាអែលគ្រប់ទាំងសេចក្ដីដូចព្រះយេហូវ៉ាបានបង្គាប់លោក។
ពួកមេដឹកនាំលើសាសន៍អ៊ីស្រាអែល ពួកមេលើវង្សានុវង្សរបស់ឪពុកគេ ពួកមេដឹកនាំលើកុលសម្ព័ន្ធ ដែលបានគ្រប់គ្រងលើអស់អ្នកដែលបានរាប់ពួកបណ្ដាជន បានថ្វាយតង្វាយ។
កាលណាអ្នកបន់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះមិនត្រូវបង្អង់នឹងលាបំណន់ឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងទារបំណន់ពីអ្នកមិនខាន ហើយនឹងរាប់ជាបាបដល់អ្នកទៀតផង។