Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 3:51

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​លោក​ម៉ូសេ​ប្រគល់​ប្រាក់​ថ្លៃ​លោះ​នោះ​ដល់​អើរ៉ុន និង​ពួក​កូន​របស់​លោក ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។

ចូរ​នឹក​ចាំ​ពី​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​បង្គាប់​ដល់​លោក​នៅ​លើ​ភ្នំ​ហោរែប សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គឺ​ក្រឹត្យ‌ក្រម និង​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​នោះ។

លោក​ម៉ូសេ​បាន​រាប់​ចំនួន​បណ្ដា‌ជន​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។

លោក​ម៉ូសេ​ខឹង​យ៉ាង​ខ្លាំង ហើយ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «សូម​កុំ​រវល់​នឹង​តង្វាយ​របស់​ពួកគេ​ឡើយ។ ទូល‌បង្គំ​មិន​បាន​យក​សត្វ​លា​ណា​មួយ​របស់​ពួកគេ​ឡើយ ហើយ​ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​ទុក្ខ​ទោស​ពួកគេ​ណា​ម្នាក់​ដែរ»។

ប្រាក់​សម្រាប់​លោះ​ពួក​អ្នក​ដែល​លើស​ពី​ចំនួន​ពួក​លេវី ត្រូវ​ប្រគល់​ឲ្យ​អើរ៉ុន និង​ពួកកូន​របស់​គាត់»។

គឺ​លោក​បាន​យក​ប្រាក់​នោះ ពី​កូន​ប្រុស​ច្បង ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល បាន​ចំនួន មួយ​ពាន់​បីរយ​ហុក​ប្រាំ​សេកែល ជា​ប្រាក់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖

ខ្ញុំ​មិន​ដែល​លោភ​ចង់​បាន​ប្រាក់ មាស ឬ​សម្លៀក​បំពាក់​របស់​អ្នក​ណា​ឡើយ។

ប្រសិន‌បើ​អ្នក​ដទៃ​មាន​សិទ្ធិ​ទទួល​ចំណែក​ពី​អ្នក​រាល់​គ្នា​ទៅ​ហើយ នោះ​តើ​យើង​មិន​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៅ​ទៀត​ទេ​ឬ? ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​នោះ​ទេ គឺ​យើង​បាន​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​រាំង​ស្ទះ​ដល់​ដំណឹង​ល្អរបស់​ព្រះ‌គ្រីស្ទ។

ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ចុះ ដោយ​គ្រប់​គ្រង​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ក៏​មិន​មែន​ចង់​បាន​កម្រៃ​ដែរ តែ​ដោយ​សុទ្ធ​ចិត្ត​វិញ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម