Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 3:5

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួក​សង្ឃ និង​ពួក​លេវី ក៏​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស​នៅ​ចំពោះ​យើង​សម្រាប់​ថ្វាយ​តង្វាយ​ដុត តង្វាយ​ម្សៅ និង​យញ្ញ‌បូជា​ជាប់​នៅ​ជា‌និច្ច​ដែរ។

គេ​នឹង​ក្លាយ​ជា​អ្នក​ធ្វើ​ការ‌ងារ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​យើង ព្រម​ទាំង​មាន​អំណាច​ត្រួត‌ត្រា​លើ​អស់​ទាំង​ទ្វារ​នៃ​ព្រះ‌វិហារ ហើយ​ទាំង​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​ផង គេ​ត្រូវ​សម្លាប់​តង្វាយ​ដុត និង​យញ្ញ‌បូជា​សម្រាប់​បណ្ដា‌ជន ហើយ​ត្រូវ​ឲ្យ​គេ​ឈរ​នៅ​មុខ​បណ្ដា‌ជន ដើម្បី​ធ្វើ​ការ‌ងារ​ជំនួស។

ត្រូវ​នាំ​ពួក​លេវី​ជា​បង​ប្អូន​របស់​អ្នក គឺ​កុល‌សម្ព័ន្ធ​របស់​ឪពុក​អ្នក​មក​ជា‌មួយ​អ្នក​ផង ដើម្បី​ឲ្យ​គេ​បាន​ចូល​រួម​ជា‌មួយ​អ្នក ហើយ​ជួយ​ការ‌ងារ​អ្នក នៅ​ពេល​ដែល​អ្នក និង​កូន​ចៅ​របស់​អ្ន​ក​បម្រើ​នៅ​មុខ​ត្រសាល​នៃ​សេចក្ដី​បន្ទាល់។

ណាដាប និង​អ័ប៊ីហ៊ូវ បាន​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​ពេល​ដែល​គេ​យក​ភ្លើង​មិន​បរិសុទ្ធ​ទៅ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ អ្នក​ទាំង​ពីរ​នេះ​គ្មាន​កូន​ទេ។ អេលាសារ និង​អ៊ីថាម៉ារ បាន​បម្រើ​ការ‌ងារ​ជា​សង្ឃ នៅ​ចំពោះ​អើរ៉ុន ជា​ឪពុក​របស់​គេ។

«ចូរ​នាំ​កុល‌សម្ព័ន្ធ​លេវី​មក​ជិត ហើយ​ឲ្យ​គេ​ឈរ​នៅ​មុខ​សង្ឃ​អើរ៉ុន ដើម្បី​ឲ្យ​គេ​បាន​ជួយ​ការងារ​គាត់។

ហើយ​អើរ៉ុន​ត្រូវ​ថ្វាយ​ពួក​លេវី ទុក​ជា​តង្វាយ​គ្រវី​របស់​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម