ចំនួនរបស់ពួកគេ រាប់ប្រុសៗទាំងអស់ចាប់ពីអាយុមួយខែឡើងទៅមាន ៦ ២០០ នាក់។
អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធរូបេន មានចំនួន ៤៦ ៥០០ នាក់។
ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៤៦ ៥០០ នាក់។
នៅក្នុងជំរំរបស់ពួកយូដា តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១៨៦ ៤០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីមួយ។
តំណតពីម្រ៉ារីមក មានត្រកូលម៉ាស់លី និងត្រកូលមូស៊ី។ នេះហើយជាពូជអំបូរម្រ៉ារី។
មេលើវង្សានុវង្សនៃពូជអំបូរម្រ៉ារី គឺស៊ូរីអែល ជាកូនរបស់អ័ប៊ីហែល។ ពួកគេត្រូវបោះជំរំនៅខាងជើងរោងឧបោសថ។