តំណតពីកេហាត់មក មានត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រុន និងត្រកូលអ៊ូស៊ាល។ នេះហើយជាពូជអំបូររបស់កេហាត់។
ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល ទាំងអស់បួននាក់។
ក្នុងចំណោមពួកអាំរ៉ាម ពួកយីតសារ ពួកហេប្រុន និងពួកអ៊ូស៊ាល
ក្នុងពួកហេប្រុន មានហាសាបយ៉ា និងបងប្អូនគាត់ ដែលសុទ្ធជាមនុស្សក្លាហាន ចំនួនមួយពាន់ប្រាំពីររយនាក់ គេជាអ្នកត្រួតត្រាលើពួកអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ទិសខាងលិច សម្រាប់កិច្ចការទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា និងសម្រាប់ការខាងស្តេចផង។
លោកក៏ប្រាប់ខ្ញុំថា បន្ទប់មួយនេះដែលបែរមុខទៅទិសខាងត្បូង សម្រាប់ពួកសង្ឃដែលរក្សាបញ្ញើនៃព្រះវិហារ
ពួកកូនរបស់កេហាត់ តាមពូជអំបូររបស់គេមាន អាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល។
រនាំងទីលាន វាំងននទ្វារចូលទីលាន ដែលបាំងជុំវិញរោងឧបោសថ និងអាសនា ព្រមទាំងខ្សែចងសម្រាប់បម្រើកិច្ចការទាំងអស់នេះ។
ចំនួនប្រុសៗទាំងអស់ រាប់ចាប់ពីអាយុមួយខែឡើងទៅមាន ៨ ៦០០ នាក់។ អ្នកទាំងនេះមានភារកិច្ចថែរក្សាទីបរិសុទ្ធ។
«ចូររាប់ចំនួនកូនចៅកេហាត់ ដោយឡែកពីកូនចៅលេវី តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ
ពួកកូនចៅកេហាត់ឯទៀតៗចាប់ឆ្នោតបានក្រុងចំនួនដប់ ពីកុលសម្ព័ន្ធអេប្រាអិម ពីកុលសម្ព័ន្ធដាន់ និងពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង។