Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 3:12

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«មើល៍ យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល ជា​ស្នង​ជំនួស​កូន​ច្បង​ទាំង​អស់​ដែល​កើត​ពី​ផ្ទៃ ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល។ ពួក​លេវី​ជា​ចំណែក​របស់​យើង

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

«ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់​សម្រាប់​យើង គឺ​កូន​ដំបូង​ទាំង​អស់​ដែល​កើត​ពី​ពោះ​ម្តាយ ទោះ​មនុស្ស ឬសត្វ​ក្ដី នោះ​ជា​របស់​យើង»។

មើល៍ យើង​បាន​យក​ពួក​លេវី​ជា​បង​ប្អូន​របស់​អ្នក ចេញ​ពី​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ប្រគល់​ឲ្យ​អ្នក ដ្បិត​គេ​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ហើយ ដើម្បី​បម្រើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖

ប៉ុន្តែ អ្នក​ត្រូវ​យក​ពួក​លេវី​សម្រាប់​យើង ជា​ស្នង​អស់​ទាំង​កូន​ប្រុស​ច្បង​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល យើង​ជា​ព្រះ‌យេហូវ៉ា ហើយ​ហ្វូង​សត្វ​របស់​ពួក​លេវី ជា​ស្នង​អស់​ទាំង​កូន​ច្បង​ក្នុង​ចំណោម​សត្វ​របស់​ពួក​អ៊ីស្រា‌អែល​ដែរ»។

«ចូរ​យក​ពួក​លេវី​ជា​ស្នង​អស់​ទាំង​កូន​ប្រុស​ច្បង ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល ហើយ​ហ្វូង​សត្វ​របស់​ពួក​លេវី ជា​ស្នង​ហ្វូង​សត្វ​របស់​គេ​ដែរ ដ្បិត​ពួក​លេវី​ជា​ចំណែក​របស់​យើង។ យើង​ជា​ព្រះ‌យេហូវ៉ា។

អ្នក​ត្រូវ​ញែក​ពួក​លេវី​ចេញ​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ឯង ហើយ​ពួក​លេវី​នឹង​បាន​ជា​ចំណែក​របស់​យើង។

ដ្បិត​យើង​បាន​ញែក​គេ​ទាំង​ស្រុង​ជា​របស់​យើង ពី​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ យើង​បាន​ទទួល​គេ​ជា​របស់​យើង ជា​ស្នង​អស់​ទាំង​កូន​ច្បង​ដែល​កើត​ពី​ពោះ​ម្តាយ គឺ​អស់​ទាំង​កូន​ច្បង​របស់​កូន​ចៅ​អ៊ីស្រា‌អែល។

ប៉ុន្តែ យើង​បាន​យក​ពួក​លេវី ជា​ស្នង​អស់​ទាំង​កូន​ច្បង ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម