ជនគណនា 29:39ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អ្នករាល់គ្នាត្រូវថ្វាយតង្វាយទាំងនេះដល់ព្រះយេហូវ៉ា នៅថ្ងៃបុណ្យដែលបានកំណត់របស់អ្នករាល់គ្នា បន្ថែមពីលើតង្វាយលាបំណន់ និងតង្វាយស្ម័គ្រចិត្ត សម្រាប់តង្វាយដុត តង្វាយម្សៅ តង្វាយច្រួច និងតង្វាយមេត្រី ដែលអ្នករាល់គ្នាថ្វាយ»។ សូមមើលជំពូក |
នេះហើយជាច្បាប់សម្រាប់អ្នកណាសារីត ដែលបានស្បថញែកខ្លួន។ តង្វាយដែលគេត្រូវថ្វាយដល់ព្រះយេហូវ៉ា ត្រូវធ្វើតាមពាក្យដែលខ្លួនបានស្បថញែកខ្លួនជាអ្នកណាសារីត ក្រៅពីតង្វាយណាផ្សេងដែលគេអាចយកមកបាន។ ពាក្យសម្បថរបស់គេយ៉ាងណា គេក៏ត្រូវធ្វើតាមពាក្យសម្បថរបស់ខ្លួនយ៉ាងនោះដែរ ឲ្យស្របតាមច្បាប់នៃការញែកខ្លួនជាបរិសុទ្ធ»។