ត្រូវថ្វាយពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាប បន្ថែមពីលើតង្វាយដុតដែលតែងថ្វាយជាប្រចាំ រួមទាំងតង្វាយម្សៅ និងតង្វាយច្រួច។
នេះជាតង្វាយដុតដែលត្រូវថ្វាយរាល់ថ្ងៃសប្ប័ទ បន្ថែមពីលើតង្វាយដុតដែលត្រូវថ្វាយជាប្រចាំ រួមទាំងតង្វាយច្រួច។
ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចសម្រាប់គោ ចៀម និងកូនចៀមទាំងអស់នោះ តាមចំនួនដូចបានបង្គាប់ទុក។
នៅថ្ងៃទីប្រាំបី អ្នករាល់គ្នាត្រូវមានការប្រជុំយ៉ាងឱឡារិក អ្នករាល់គ្នាមិនត្រូវធ្វើការរកស៊ីអ្វីឡើយ។