បន្ថែមពីលើតង្វាយដុត ដែលតែងថ្វាយជាប្រចាំជាមួយតង្វាយម្សៅ អ្នកត្រូវថ្វាយតង្វាយទាំងនោះ រួមទាំងតង្វាយច្រួចផង។ សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។
រួចគេរើយកតង្វាយទាំងនោះ ទៅតម្រៀបដាក់តាមផ្នែកពួកវង្សរបស់ឪពុកនៃអស់អ្នកក្នុងបណ្ដាជន ដើម្បីនឹងដុតថ្វាយដល់ព្រះយេហូវ៉ា តាមសេចក្ដីដែលចែងទុកមកក្នុងគម្ពីរលោកម៉ូសេ គេក៏ធ្វើដូច្នោះនឹងគោទាំងនោះដែរ
ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
អ្នករាល់គ្នាត្រូវថ្វាយតង្វាយចម្អិន ជាតង្វាយដុតដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលពីរ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបចំនួនប្រាំពីរ ដែលត្រូវតែជាសត្វល្អឥតខ្ចោះ។
អ្នកត្រូវប្រាប់គេថា នេះជាតង្វាយចម្អិន ដែលអ្នករាល់គ្នាត្រូវថ្វាយដល់ព្រះយេហូវ៉ា គឺរាល់ថ្ងៃ ត្រូវថ្វាយចៀមឈ្មោលឥតខ្ចោះអាយុមួយខួប ចំនួនពីរ ជាតង្វាយដែលត្រូវថ្វាយជាប្រចាំ។
ព្រមទាំងពពែឈ្មោលមួយ ដើម្បីធ្វើពិធីរំដោះបាបឲ្យអ្នករាល់គ្នា។